ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃ


បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងថៃ

នារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦ នៅក្នុងជំនួបសន្ទនា​ជាមួយឧបនាយករដ្ឋមន្ត្រី​ថៃ លោក Thanasak Patimaprakorn ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធាន​រដ្ឋសភាវៀតណាម លោក Do Ba Ty បាន​ថ្លែង​អំណរ​គុណ ចំពោះរដ្ឋាភិបាល​និងប្រជាជនថៃ បានជួយឧបត្ថម្ភវៀត​ណាម នូវទឹកប្រាក់ចំនួន​១០ហ្មឺន​ដុល្លារអា​មេរិក ដើម្បី​ជំនះពុះពារលើផល​វិបាក​ដោយភាព​រាំងស្ងួត និងជាតិប្រៃជ្រាបចូលនៅ​បណ្ដា​ខេត្ត​នៅភាគ​ខាង​​ត្បូង​វៀត​ណាម​។ អនុប្រធាន​រដ្ឋសភា មានគោលបំណងថា៖ ប្រទេសទាំងពីរបន្តបង្កើនការ​ផ្លាស់​ប្តូរគណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់ និង​អនុវត្តយន្ត​ការ កិច្ចព្រមព្រៀងសហប្រតិបត្តិការនានា ប្រកប​ដោយ​ប្រសិទ្ធិ​ភាព និង​បង្កើនកិច្ច​សហប្រតិបត្តិ​ការ​រវាង​សមាជិកសភា​ នៃប្រទេសទាំងពីរ។

​រីឯ លោក Thanasak Patimaprakorn បានអោយដឹងថា៖ ក្នុងតួនាទីជាឧបនា​យករដ្ឋមន្ត្រី លោក​នឹង​បន្ត​ខំប្រឹង​ប្រែង​ពង្រឹង ​និង​ពង្រីកទំនាក់​ទំនងសហប្រតិ​បត្តិការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top