ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជា


បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជា

ឧត្តសេនីយ៍ឯក  Pham Van Giang អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមនាវី ទៀវិញ មេបញ្ជាការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រកម្ពុជា នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ។ នៅទីនេះ លោក Pham Van Giang បានមានក្ដីជឿជាក់ថា ទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងរវាងកងកម្លាំងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយ​​ឡែក​បន្តបានពង្រឹងនិងពង្រីក។ លោកបានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជន​វៀត​ណាមបង្កលក្ខណៈងាយស្រួលសម្រាប់កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ​ឲ្យបានស៊ីជម្រៅថែមទៀត នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top