នាថ្ងៃទី២១ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេស (នៃទីក្រុងហាណូយ) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យ ជុង បានអញ្ជើញទទួល និងជួបធ្វើការជាមួយក្រុមឯកអគ្គរដ្ឋទូត/ភារធាវីនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅវៀតណាម។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ័យ ជុង ជាមួយគណៈប្រតិភូ (រូបថត៖ អាន ដាំង/VNA)
ក្នុងឱកាសខួបលើកទី ៦៣ នៃទិវាអាហ្វ្រិក (២៥ ឧសភា ១៩៦៣ - ២៥ ឧសភា ២០២៦) រដ្ឋមន្ត្រី ឡេ ហ័យ ជុង បានផ្ញើរសារអបអរសាទរយ៉ាងកក់ក្តៅបំផុតដល់រដ្ឋាភិបាល និងប្រជាជននៃប្រជាជាតិអាហ្វ្រិក និងសហគមន៍ជនអាហ្វ្រិកទាំងមូលដែលរស់នៅ និងធ្វើការនៅវៀតណាម។
ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងនាពេលខាងមុខវាងអាហ្វ្រិក និង វៀតណាម រដ្ឋមន្ត្រីលោក ឡេ ហ័យ ជុង បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់នៅក្នុងវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ថាមពល ស្បៀងអាហារ សុខភាព សន្តិសុខក្រៅប្រពៃណី និងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី។ លោករដ្ឋមន្ត្រីបានសម្តែងទំនុកចិត្តថា ក្រុមឯកអគ្គរដ្ឋទូត/ភារធាវីនៃបណ្តាប្រទេសអាហ្វ្រិកនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិកដល់កម្រិតថ្មីមួយ ដោយបម្រើដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សម្រាប់ភាគីទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត/ភារធាវីនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិកឱ្យតែងតែវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាម ចាត់ទុកវៀតជាដៃគូដែលអាចទុកចិត្តបាន និងជាគំរូសម្រាប់ការអភិវឌ្ឍ ហើយចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដូចជា សន្តិសុខស្បៀងអាហារ សុខភាព ការកែច្នៃរ៉ែ ការអប់រំ និងបណ្តុះបណ្តាល និងទេសចរណ៍។ ដោយយល់ស្របនឹងយោបល់របស់លោករដ្ឋមន្ត្រី ឡេ ហ័យ ជុង ស្តីពីការស្វែងរកយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ឯកអគ្គរដ្ឋទូត/ភារធាវីនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅវៀតណាម បានស្នើឱ្យភាគីទាំងពីរបង្ហើយក្របខ័ណ្ឌច្បាប់ និងផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការ រួមជាមួយនឹងយន្តការវាយតម្លៃ និងបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម ការធ្វើដំណើរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន...៕