
បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ពង្រឹងទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ
ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ លោឧត្តមសេនីយ៍ទោ Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ តាមសេចក្ដីអញ្ជើញរបស់ឧត្តមសេនីទោ Suvone Leuangbounmy អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មានជួបសន្ទនាជាមួយគណៈប្រតិភូ។ នៅទីនេះ នាយករដ្ឋមន្ត្រីឡាវបានអះអាងថា៖ រដ្ឋាភិបាលឡាវ និងបុគ្គលនាយករដ្ឋមន្ត្រី នឹងបង្កគ្រប់លក្ខណៈដើម្បីកងទ័ពនៃប្រទេស ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព លើគ្រប់វិស័យ។ រីឯ ឧត្តមសេនីយ៍ទោ Phan Van Giang បានសង្កត់ធ្ងន់ថា៖ កងទ័ពប្រជាជនវៀតណាមនឹងបន្តសហប្រតិបត្តិការជិតស្និទ្ធ និងប្រសិទ្ធភាពជាមួយ កងទ័ពប្រជាជនឡាវ រួមចំណែកជំរុញថែមទៀត ទំនាក់ទំនងពិសេស រវាងប្រជាជាតិទាំងពីរ។ នាថ្ងៃនេះដែរគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ក៏មានជំនួបសន្ទនា ជាមួយឧត្តមសេនីយ៍ទោ Chansamone Chanylath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម