ព័ត៌មាន

បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាម-កូរ៉េខាងត្បូង


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 
 

នា​រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀត ណាម ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​លោក​ឯក​អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀត ណា​ម Park Noh-wan លោកនាយឧត្តម​សេនីយ៍​ Ngo Xuan Lich រដ្ឋមន្រ្តី​ការពារ​ប្រទេស​វៀតណាម បានអះអាងថា ក្នុងរយៈពេលប៉ុ​ន្មានឆ្នាំថ្មីៗនេះ កិច្ចសហ ប្រតិបតិ្តការ​ការពារ​ជាតិ​រវាងវៀតណាម-កូរ៉េខាងត្បូងមាន​ការរីកចម្រើនជា​ ច្រើនលើ​វិស័យផ្លាស់​ប្ដូរ​គណៈ​ប្រតិភូជាន់​ខ្ពស់​ទៅវិញ​ទៅម​ក កិច្ចសន្ទនា គោលនយោបាយកា​រពារជាតិ កិច្ចសហប្រតិបតិ្តការបណ្ដុះបណ្ដា​ល ​ជំនះ ពុះពារលើផល​វិបាកដោយ​គ្រាប់បែកមីនក្រោយសង្គ្រាម ជាដើ​ម។ លោក នាយឧត្តមសេនីយ៍​បានបន្ថែម​ទៀតថា​ នាពេ​លខាងមុខ ភាគីទាំងពីរត្រូវ​ការ បន្តអនុវ​ត្តប្រកប​ដោយប្រសិទ្ធភាព​នូវកិច្ចព្រម​ព្រៀង​សហប្រតិ​បតិ្តការ​ការ​ ពារជាតិដែលត្រូវបាន​ចុះហត្ថលេខា។

ជាការ​ឆ្លើយតប លោកឯកអគ្គរដ្ឋទូត Park Noh-wan បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិបេសកកម្មនៅវៀតណាម លោក​នឹងខិត​ខំប្រឹងប្រែងសម្រេច ភារកិច្ចឲ្យបា​នល្អ ដើម្បីរួមចំណែក​ទៅក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ ទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ និយាយដោយ​ឡែកឲ្យកាន់​តែរីកចម្រើន​ យ៉ាងជាក់ស្ដែងពីមួយថ្ងៃទៅមួយ ថ្ងៃ៕  

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top