ព័ត៌មាន

បង្កើនកិច្ចការពារ និងថែទាំសុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី

ក្រសួងសុខាភិបាលចាំបាច់ត្រូវបន្តពង្រឹងកិច្ចការពារ ថែទាំ លើកកម្ពស់សុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី ក៏ដូចជាធ្វើជាសេនាធិការជូនរដ្ឋាភិបាលកសាងឯកសារណែនាំការអនុវត្តច្បាប់ពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម)។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខ និងធ្វើការជាមួយក្រសួងសុខាភិបាល។ រូបថត៖ quochoi.vn

នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញទៅសាកសួរសុខទុក្ខ និងធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានស្នើឲ្យផ្នែកសុខាភិបាលលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព ជួយឧបត្ថម្ភ និងលើកទឹកចិត្តគ្នាខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក សាកល្បង ព្រមទាំងធ្វើសកម្មភាពតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ គ្រូពេទ្យដូចជាអ្នកម្តាយដ៏ស្លូតបូតនិងក្រមសីលធម៌សុខាភិបាលទាំង ១២ ប្រការ នៅពេលបំពេញភារកិច្ច។ លើសពីនេះទៅទៀត ក្រសួងសុខាភិបាលចាំបាច់ត្រូវបន្តពង្រឹងកិច្ចការពារ ថែទាំ លើកកម្ពស់សុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី ក៏ដូចជាធ្វើជាសេនាធិការជូនរដ្ឋាភិបាលកសាងឯកសារណែនាំការអនុវត្តច្បាប់ពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម) ដើម្បីនាំច្បាប់នេះចូលក្នុងជីវភាពរស់នៅជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ផងដែរ៕


top