ព័ត៌មាន

បង្កើនការយល់ដឹងអំពីវប្បធម៌និងប្រជាជនរវាងវៀតណាមនិងអាមេរិក

 នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០១៩ នៅឯសាកលវិទ្យាល័យ Thai Nguyen  (នៃខេត្ត Thai Nguyen ភាគ​ខាង​ជើង​វៀត​ណាម​) ក្រុមសិល្បៈកងទ័ពអាកាសរបស់អាមេរិក  Final Approach បានជួប​ប្រាស្រ័យ​សិល្បៈ​ជាមួយ​សិស្សជា​ច្រើន ​ដែលកំពុង​សិក្សានៅសាកលវិទ្យាល័យ Thai Nguyen ផងដែរ។
 
កម្មវិធី​នេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹង អំពីវប្បធម៌និងប្រជាជនរវាងវៀតណាមនិងអាមេរិក បង្កើន​ចំណង​មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបង្កើតឱកាស សម្រាប់ការផ្លាស់​ប្តូរដោយ​ផ្ទាល់​ រវាងកម្មាភិ បាល សាស្ត្រាចារ្យនិងនិ​ស្សិតនៃសាកលវិទ្យាល័យ ​Thai Nguyen ជាមួយ​សមាជិក​នៃ​គណៈ​ប្រតិភូផ​ងដែរ​។
 
បន្ទាប់ពីការជួបប្រា​ស្រ័យជាមួយនិស្សិតនៃសាកលវិទ្យាល័យ Thai Nguyen មក ក្រុមសិល្បៈកងទ័ពអាកាស​អាមេរិកនឹងបន្តក​ម្មវិធីជួបប្រាស្រ័យនៅខេត្ត Tuyen Quang និងទីក្រុងហាណូយទៀត​ផង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top