សន្និសីទទូទាំងប្រទេស សំដៅបូកសរុបការងារព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦ បានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នៅទីក្រុងហាណូយ ដែលទាក់ទាញការចូលរួមរបស់តំណាងក្រសួងស្ថាប័នទូទាំងប្រទេសរួមទាំងស្ថាប័នសារព័ត៌មានមួយចំនួនទៀត។ អញ្ជើញថ្លែងមតិបើកសន្និសីទនេះ លោក Vo Van Phuong អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានឲ្យដឹងថា៖“តាមរយៈកាណាល់នយោបាយការទូតទ្វេភាគី និងពហុភាគី តំបន់ «និងអន្តរជាតិ និងតាមរយៈសកម្មភាពរបស់ស្ថាប័នសារព័ត៌មាន យើងបានឆ្លុះបញ្ជាំង និងបំភ្លឺឲ្យកាន់តែច្បាស់លាស់នូវគោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺ ស្វិតស្វាញក្នុងការតស៊ូការពារអធិបតេយ្យភាព និងបូរណភាពដែនដី រួមទាំងជម្រុញ កិច្ចសហប្រតិបត្តិការមិត្តភាព និងខ្នះខ្នែងសន្ទនា សំដៅស្វែងរក នូវដំណោះស្រាយជាសារវ័នសម្រាប់បញ្ហាសមុទ្រខាងកើត និងរក្សាសាមគ្គីភាពក្នុងអាស៊ាន”។
ទិដ្ឋភាពនៃសន្និសីទ
ស្តីពីភារកិច្ចក្នុងឆ្នាំ២០១៧ តំណាងជាច្រើនបានសង្កត់ធ្ងន់ថា គប្បីជម្រុញខ្លាំងការផ្សព្វផ្សាយ អំពីទស្សនៈនិងគោលជំហររបស់វៀតណាមក្នុងការ ដោះស្រាយបញ្ហានៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ បញ្ចប់សន្និសីទ គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមបានជូនប័ណ្ណសរសើរសម្រាប់សមូហភាពចំនួន២៧ និងបុគ្គលចំនួន៩នាក់ដែលមានស្នាដៃឆ្នើម ក្នុងការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស។ ក្នុងនោះ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុ សម្លេងវៀតណាម ក៏ទទួលបានប័ណ្ណសរសើ ដោយមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសក្នុង ឆ្នាំ២០១៦ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម