ព័ត៌មាន

បង្កើនការបើកចំណាយប្រភពដើមទុន ODA ក្នុងឆ្នាំ ២០២០


 ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ
 

នាថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីក្រុង Can Tho ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បាន​អញ្ជើញ​ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho, Bac Lieu, Long An និង Vinh Long ស្តីពីការ​អនុវត្ត​ជំនួយ​អភិវឌ្ឍន៍ផ្លូវការ ( ODA) នៅក្នុងតំបន់ទាំងនេះ។ 

ក្នុង​ជំនួបនេះ តំណាងខេត្ត - ក្រុងនានាបានរាយការណ៍ជូនលោកឧប នាយករដ្ឋមន្រ្តីអំពីការអនុវត្តនិងការ បើក​ចំណាយដើមទុន ODA ដើម្បីអនុវត្តគម្រោងនានានៅមូលដ្ឋាន ព្រមទាំងស្នើរដល់រដ្ឋាភិបាល នូវ​បញ្ហា​ជំពាក់​ជំពិន​ក៏ដូចជាដោះស្រាយការលំបាកនៅពេលអនុវត្តគម្រោងទាំងនេះ។
 
ថ្លែងមតិក្នុង​ជំនួបធ្វើការ ឧបនា យករដ្ឋមន្រ្តី Pham Binh Minh បានស្នើដល់ថ្នាក់ដឹកនាំខេត្ត - ក្រុងចំនួន ៥ ត្រូវប្តេជ្ញាចិត្ត​ថែមទៀតក្នុងការដឹកនាំការបើកចំណាយដើមទុន ODA ឱ្យបានក្នុងឆ្នាំ ២០២០នេះ។ ជាមួយគ្នា​នេះ ​លោកឧបនាយករដ្ឋមន្រ្តីបានចែករំលែកនូវបទពិសោ​ធន៍រប​ស់ខ្លួន នោះគឺ នៅពេលសាង​សង់​គម្រោង​ថ្មីៗ ​ត្រូវត្រៀមរៀបចំ​ផ្ទៃដីជាមុនសិន ដើម្បីធានារយៈពេលនៃគម្រោងក៏ដូចជា​ប្រសិទ្ធភាព​នៃគម្រោងផង ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top