ព័ត៌មាន

បង្កើនការតភ្ជាប់រវាងសិស្សនៃប្រទេសអាស៊ាននានានៅអូស្ត្រាលីខាងលិច


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ vietnamplus)

ស្ថានកុងស៊ុលអង្គទូតបានរួមជាមួយសមាគមនិស្សិតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Perth រដ្ឋខាងលិចប្រទេសអូស្ត្រាលីរៀបចំសិក្ខាសាលាដោយប្រធានបទ “គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស៖យថាទស្សន៍និងការសាកល្បង”។ ​ចូលរួមក្នុងសិក្ខាសាលានេះមានវត្តមាន អគ្គកុងស៊ុលម៉ាឡេស៊ី ឥណូនេស៊ី និងវៀតណាមរួមទាំងសិស្សជាង ១០០ នាក់មកពីប្រទេសអាស៊ានទាំង ៩ ដែលកំពុងបំពេញការសិក្សានៅមហាវិទ្យាល័យនានាក្នុងរដ្ឋខាងលិចប្រទេសអូស្ត្រាលី។ ​គោលដៅនៃសិក្ខាសាលានេះគឺសំដៅបង្កើនការតភ្ជាប់ប្រជាជនអាស៊ានឲ្យឆ្ពោះទៅមុខសញ្ញាជានិស្សិតអាស៊ានដែលកំពុងសិក្សានៅរដ្ឋខាងលិចប្រទេស​អូស្ត្រាលី​​។ លើសពីនេះទៅទៀត សិក្ខាសាលាក៏សំដៅជួយឲ្យសិស្សទាំងអស់ ស្វែងយល់អំពីយន្តការរបស់ប្លុកអាស៊ាន ជាពិសេស គឺគណៈកម្មធិការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top