ព័ត៌មាន

បង្កើនការតភ្ជាប់រវាងសហគ្រាសវៀតណាមជាមួយរដ្ឋ Oregon សហរដ្ឋអាមេរិក

វៀតណាមមានបំណងចង់បន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយរដ្ឋ Oregon តាមរយៈការបង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ ផ្លាស់ប្ដូរវប្បធម៌ អប់រំ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Oregon និងខេត្ត ក្រុងនានារបស់វៀតណាម។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបលោកស្រី Katherine Brown អភិបាលរដ្ឋ Oregon សហរដ្ឋអាមេរិក (រូបថត៖ VGP/Hai Minh)

នាថ្ងៃទី ១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញទទួលជួបលោកស្រី Katherine Brown អភិបាលរដ្ឋ Oregon សហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា វៀតណាមមានបំណងចង់បន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយរដ្ឋ Oregon តាមរយៈការបង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរ ផ្លាស់ប្ដូរវប្បធម៌ អប់រំ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Oregon និងខេត្ត ក្រុងនានារបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកស្រីអភិបាលរដ្ឋ Katherine Brown បន្តជួយសម្រួលដល់កសិផលវៀតណាមនាំចេញទៅកាន់រដ្ឋ Oregon។

នាថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយលោកស្រី Katherine Brown រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានស្នើឲ្យភាគីអាមេរិកបន្តបង្កលក្ខណៈងាយស្រួល ដល់សហគមន៍ជន​វៀតណា​មនៅរដ្ឋ Oregon បន្តរីកចម្រើនយ៉ាងខ្លាំងក្លា និងរួមវិភាគទានយ៉ាងសកម្មថែមទៀតក្នុងការបង្កើតស្ពានអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងរដ្ឋ Oregon។ ជាការឆ្លើយតប លោកស្រីអភិបាលរដ្ឋ Katherine Brown មានគោលបំណងថា ភាគីទាំងពីរជំរុញផ្នែកឧស្សាហកម្ម semiconductor ដែលជាប្រៀបខ្លាំងមួយរបស់រដ្ឋ Oregon ផងដែរ៕

top