ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងសិក្ខាសាលា (រូបថតៈ VOV)
នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅវិមានរដ្ឋ សភាបានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពីបង្កើនការងារកម្មាភិបាលនារី និងកម្មាភិបាលជនជាតិភាគតិច។ អញ្ជើញថ្លែងមតិសន្និដ្ឋាន នៅសិក្ខាសាលានេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា សិក្ខាសាលានេះមានអត្ថន័យពិសេសក្នុងសភាពដែល ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលចាំបាច់ត្រូវផ្លាស់ប្តូរនូវ សកម្មភាពរបស់ប្រព័ន្ធនយោបាយជាពិសេស គឺការងារកម្មាភិបាល។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានចាត់ទុកថា ការងារកម្មាភិបាលនារី កម្មាភិបាលជនជាតិភាគតិច ជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ របស់សង្គមទាំងមូល តាមនោះគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ គប្បីជ្រួតជ្រៀបនូវទស្សនៈ គោលដៅ សមភាពភេទ និងមានសកម្មភាពល្អ ស្តីពីការបណ្តុះបណ្តាល ប្រើប្រាស់និងជ្រើស រើសអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ ចូលរួមក្នុងគណៈកម្មាធិការបក្ស ។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័នបក្សនានា រដ្ឋសភា រដ្ឋាភិបាល និងក្រសួងស្ថាប័ននានា បង្កើនការងារត្រួតពិនិត្យ ឃ្លាំមើលការអនុវត្តគោលនយោបាយ សេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋអំពីការងារកម្មាភិបាលនារី កម្មាភិបាលជន ជាតិភាគតិច ដើម្បីដាក់សំណើ កោតសរសើរសម្រាប់កន្លែងអនុវត្តល្អ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម