បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក Nguyen Hoa Binh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែក និងសហគ្រាសនានារបស់ UAE។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Nguyen Hoa Binh ជួបធ្វើការជាមួយដៃគូខាងអេមីរ៉ាតអារ៉ាប់រួម (UAE)។ (រូបថត៖ TTXVN)
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី UAE លោក Al Maktoum ភាគីទាំងពីរបាន ឯកភាពបង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីស៊ីសង្វាក់គ្នា ក្នុងការទាក់ទាញដើមទុនអន្តរជាតិ ឧបករណ៍គតិយុត្តិ ជួយឧបត្ថម្ភការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់វៀតណាម ... ដើម្បីលើកកំពស់សេវាកម្មហិរញ្ញវត្ថុនៅមជ្ឈ មណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC)។ វៀតណាមស្វាគមន៍ និងសន្យាបង្កើតលក្ខខណ្ឌ សម្រាប់វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុរបស់ UAE មកបណ្តាក់ទុននៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី Al Maktoum បានអះអាងនូវការត្រៀមខ្លួនជាស្រេចចែក រំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាង IFC; ទន្ទឹមនឹងនោះ នឹង សម្រេចនីតិវិធីផ្ដល់សច្ចាប័នយ៉ាងឆាប់រហ័សលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងវៀតណាម និង UAE ផងដែរ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការគណៈរដ្ឋមន្ត្រី UAE លោក Al Gergawi ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Nguyen Hoa Binh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសិក្សាពីបទពិសោធន៍របស់ UAE ក្នុងកំណែទម្រង់ស្ថាប័ន និងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ភាគីទាំង ពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគោលនយោបាយ ចែករំលែកបទពិសោធន៍ អភិបាលកិច្ច និងបង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅ UAE លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Nguyen Hoa Binh ក៏បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន G42, Bybit, Binance, Emaar ដែលជាសាជីវកម្ម និងក្រុមហ៊ុនឈានមុខគេក្នុងវិស័យ ទ្រព្យសម្បត្តិឌីជីថល និងអចលនទ្រព្យ។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍ Nguyen Hoa Binh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា blockchain និងទ្រព្យសម្បត្តិឌីជីថលរវាង Binance និងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang៕