ព័ត៌មាន

បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍


 បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍ 

 បង្កើតមូលដ្ឋានគ្រឹះដើម្បីប្រទេសជាតិអភិវឌ្ឍន៍ គឺជាខ្លឹមសារឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាម របស់​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងឱកាសដើមឆ្នាំថ្មី ២០១៩។ វិទ្យុស​ម្លេង​វៀត​ណាម​សូមដក​ស្រង់ខ្លឹមសារឆ្លើយសម្ភាសន៍ របស់ថ្នាក់ដឹកនាំវៀតណាមរូបនេះដូចតទៅ។
 
អគ្គលេខា​បក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងនូវក្ដីសប្បាយរីករាយ និងមោទ​ន​ភាព​អំពី​លទ្ធផលសំខាន់ៗ លើគ្រប់វិស័យ ដែលប្រទេសជាតិទទួលបានក្នុងឆ្នាំ ២០១៨ ហើយចាត់​ទុក​ថាស​មិទ្ធិ​ផល​ទាំង​នេះមិនត្រឹមតែផ្តល់ឱ្យវៀតណាមនូវមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ថែមទាំង​បង្កើត​មូលដ្ឋាន​គ្រឹះដ៏​រឹង​មាំសម្រាប់ប្រទេសបន្តអភិវឌ្ឍន៍ ផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មប្រកបដោយជោគជ័យ។
 
ការវិឌ្ឍព្រមៗគ្នា និងការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច សង្គម
 
តាមអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen ​Phu Trong ថា ឆ្នាំ២០១៨ វៀតណាម​បន្ត​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស និងទូលំទូលាយលើគ្រប់វិស័យ។ កំណើន GDP ទទួលបានជាង 7% ដោយទំហំ GDP ទទួលបាន​ជាង​ ២៤៥ ពាន់លានដុលា្លរអាមេរិក GDP លើមនុស្សម្នាក់ទទួលបានប្រមាណ 
២ ៥៨០ ដុល្លារអាមេរិក។ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព។ ការនាំចេញបន្តកើនឡើង ហើយ​ការ​នាំចេញ​ហួស​កម្រិត​ទទួល​បានកម្រិតឯតទគ្គកម្ម ពោលគឺទទួលបានជាង ៧ ពាន់លានដុល្លារអាមេរិក។ ចលនាចាប់អាជីព ផ្លាស់ប្ដូរថ្មី ​ច្នៃប្រឌិតត្រូវបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ដោយមានសហគ្រាសជាង ១៣២ ០០០ ត្រូវបាន​បង្កើត​ថ្មី។ ផ្នែកទេសចរណ៍ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១៥,៥ លាននាក់ និងភ្ញៀវជាតិចំនួន ៨០ លាន​នាក់ ហើយអភិវឌ្ឍក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ។
 
លើ​វិស័យវប្បធម៌ សង្គមនោះ រាល់លទ្ធផលទទួលបានគឺមានសារៈសំខាន់ណាស់ រួមចំ​ណែក​យ៉ាង​សកម្ម​នៃ​ការ​លើក​កម្ពស់​ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីរប​ស់ប្រជាជន ស្ថិរភាពនយោបាយ និងសណ្តា​ប់ធ្នាប់ សុវត្ថិភាព​សង្គម។ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហ​រណកម្មអន្តរជាតិត្រូវបានជំ​រុញខ្លាំង រួមចំណែក​ការពារ​រឹង​មាំនូ​វឯ​ករាជ្យ អធិបតេយ្យភាពបូរណភាពដែនដី ​និងរាល់ផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រ​ទេស​ជាតិ ពង្រឹង​បរិយាកាស​សន្តិភាព ស្ថិរភាពសម្រាប់ការអភិ​វឌ្ឍ លើកកម្ពស់កិត្យានុភាព ឋានៈ​របស់​វៀត​ណាម​លើឆាក​អន្តរជាតិ​ បង្ហា​ញនូវភាពម្ចាស់ការ និងការ​ទទួល​ខុសត្រូវ​យ៉ាង​សកម្ម​របស់​វៀត​ណាម​ក្នុង​ដំណើរ​ការ​ធ្វើស​មាហរណ​កម្ម​អន្តរជាតិ។
 
ការងារកសា​ងបក្សត្រូវបានយកចិត្តទុកដាក់
 
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថា ឆ្នាំ២០១៩ និងបណ្ដាឆ្នាំជាបន្តបន្ទាប់ទៀត វៀត​ណាម​នឹង​បន្តពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋ​កិច្ច រក្សាសន្ទុះកំណើន លើកក​ម្ពស់គុណភាពកំណើន ផ្លា​ស់ប្ដូរ​ទម្រង់​កំណើន​ និង រៀបចំរចនាសម្ព័ន្ធ​សេដ្ឋកិច្ចឡើងវិញ។ នាពេលខាងមុ​ខ វៀត​ណាម​ត្រូវ​មាន​ការ​ផ្លាស់​ប្ដូរយ៉ាង​ច្បាស់​លាស់ថែមទៀតក្នុងការធ្វើ​កំណែទម្រង់រដ្ឋបាល ដោះស្រាយ​ឧបសគ្គចំពោះសកម្មភា​ពវិនិយោគ​ ផលិត​កម្ម និងធ្វើអាជីវកម្ម។ ព្រមទាំង​ ផ្ដោតសំខាន់លើការកសាង ​និងអភិវឌ្ឍន៍វប្បធម៌ ​សង្គម កសាង​ធន​ធាន​មនុស្ស​ និងអនុវត្តន៍ការជឿនលឿន និ​ងសមភាពសង្គមក្នុងជំហាននីមួយៗ និ​ងគោល​នយោបាយ​នីមួ​យ​ៗ។​ ភារកិច្ចមួយដែលត្រូវបានយកចិត្តទុកដាក់​ ហើយមានអត្ថន័យជា"គន្លឹះ" គឺត្រូវបំពេញការងារកសាង​បក្ស កសាង​ប្រព័ន្ធនយោបាយ​ប្រកបដោយភាពស្អាតស្អំ ខ្លាំងមាំមួន និងប្រសិទ្ធភាព។
 
បន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
 ​
អគ្គ​លេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​អះ​អាង​ថាការ​ដែល​វៀត​ណាម​ចូលរួម​កិច្ច​ព្រម​ព្រៀង​គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់​ភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក ​(CPTPP) គឺជា​ជំហាន​អនុវត្តន៍​ជាក់​ស្ដែង​របស់បក្ស រដ្ឋវៀតណា​ម ក្នុងដំណើរការធ្វើសមាហរ​ណកម្មសេដ្ឋកិច្ចអន្តរជាតិ អះ​អាងនូវ​តួនាទី ឋានៈ​ភូមិ​សាស្ត្រ​នយោបាយ​ដ៏សំខាន់របស់វៀតណាម ក្នុងតំបន់អាស៊ីអាគ្នេ​យ៍​​អាស៊ី - ប៉ាស៊ីហ្វិក និងលើ​ឆាកអ​ន្តរជាតិ​។ ​តាម​រយៈការចូលរួម CPTPP នោះ វៀតណាមមានលក្ខណៈអំ​ណោយផ​លជាង ដើម្បីជ្រៀត​ចូលទីផ្សារ​ដ៏ធំទូលំ​ទូលា​យ​​ជាមួយអតិថិជនប្រមាណ ៥​០០ លាននាក់ ស្រូបយក 13,5% នៃ GDP ស​កល។ ការអនុវ​ត្តន៍រាល់​ការសន្យា​ក្នុង CPTPP នឹងរួមចំណែកជួយវៀតណាមកែលម្អយ៉ា​ងសកម្មនូវបរិយាកាសវិ​និយោគ ធ្វើអាជីវកម្ម​ និង​​ទាក់ទាញ​ទុនវិនិយោគបរទេស ក៏ដូចជាប​ច្ចេកវិទ្យាជឿនលឿនផង​ដែរ។

តាម​អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថា ដោយទទួលបានសមិទ្ធផល និង​បទ​ពិសោធន៍​ទាំងនេះ ​ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ​ការស្រុះចិត្តគំនិត និ​ងទំនុក​ទុក​ចិត្ត​របស់​ប្រជា​ជនទាំងមូល​គឺជាប្រភពកម្លាំងចលករដ៏ធំ​ធេង ហើយជាមួលដ្ឋា​នគ្រឹះដ៏រឹ​ងមាំ​សម្រាប់​ការសម្រេច​រាល់​គោល​ដៅ ​ភារកិច្ចនៃឆ្នាំ ២០១៩ និង​ប៉ុន្មានឆ្នាំជាបន្តបន្ទាប់​ទៀត​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top