នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីប្រជុំជន
Dang Xa ស្រុក Gia Lam ក្រុងហា ណូយ
នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីប្រជុំជន Dang Xa ស្រុក Gia Lam ក្រុងហាណូយសំដៅស្វែងយល់នូវស្ថានភាពនិងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅទីនេះ ព្រមទាំងជួបធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចអំពីរូបសណ្ឋាននេះ បន្ទាប់ពីរយៈពេលដែលទីប្រជុំជននេះបានបើកឲ្យដំណើរការ។ នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងខំប្រឹងប្រែងអនុវត្តដ៏ទូលាយនូវរូបសណ្ឋានផ្ទះសង្គមដូចជានៅទីប្រជុំជន Dang Xa នេះ ដើម្បីបង្កើតបន្ថែមឱកាសសម្រាប់ជនក្រីក្រ ជនមានចំណូលទាបស្ថិរភាពនិងលើកកំពស់ជីវភាពរស់នៅ។ នាយករដ្ឋមន្ត្រីបានវាយតម្លៃថា នេះជារូបសណ្ឋានល្អ អាចនាំចេញនៅក្នុងសន្និសីទទូទាំងប្រទេសស្តីពីផ្ទះសង្គមដែលបានរៀបចំឡើងនាថ្ងៃទី៧ធ្នូ ដើម្បីពីរូបសណ្ឋាននេះនឹងដកចេញបទពិសោធនិងរីកសាយភាយលើទូទាំងប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម