ព័ត៌មាន

បង្កើតគុណសម្បត្តិប្រកួតប្រជែងសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long

អភិវឌ្ឍន៍ទីក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលក្នុងតំបន់ អេកូឡូស៊ី អរិយធម៌ និងទំនើប ហើយជានគរដ៏សំខាន់នៃតំបន់ដីសណ្ដទន្លេ Cuu Long។

នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅក្នុងសម័យប្រជុំវិសាមញ្ញដើមដំបូង រដ្ឋសភាវៀតណាម នីតិកាលទី ១៥ បានធ្វើការពិចារណា និងអនុម័តលើសេចក្ដីសម្រេចចិត្តសាកពិសោធន៍លើយន្តការ គោលនយោបាយដ៏ពិសេសមួយចំនួន ស្ដីពីការកសាង និងអភិវឌ្ឍទីក្រុង Can Tho សំដៅអនុវត្តន៍ឲ្យទាន់ពេលវេលានូវសេចក្ដីសម្រេចចិត្តនានារបស់មជ្ឈឹម ការិយាល័យនយោបាយស្ដីពីការកសាង និងអភិវឌ្ឍន៍ទីក្រុង Can Tho។

ក្នុងពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការធ្វើសាកពិសោធន៍នូវយន្តការ និងគោលនយោបាយដ៏ពិសេសមួយចំនួនស្ដីពីការអភិវឌ្ឍទីក្រុង Can Tho នោះ ក្រៅពីគោលដៅអភិវឌ្ឍន៍ទីក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលក្នុងតំបន់ អេកូឡូស៊ី អរិយធម៌ និងទំនើប ហើយជានគរដ៏សំខាន់នៃតំបន់ដីសណ្ដទន្លេ Cuu Long នោះ សេចក្ដីសម្រេចចិត្តបានលើកសំណើរបង្កើតមជ្ឈមណ្ឌលតភ្ជាប់ ផលិតកម្ម កែច្នៃ និងប្រមូលទិញកសិផលតំបន់ដីសណ្ដទន្លេ Cuu Long។ លោក Dao Chi Nghia អនុប្រធានគណៈប្រតិភូ រដ្ឋសភាទីក្រុង Can Tho បានឲ្យដឹងថា៖        “ការបង្កើតមជ្ឈមណ្ឌលនេះបានបង្កើតយន្តការទាក់ទាញគម្រោងវិនិយោគ សម្រាប់អង្គភាពនានាផ្ដោតសំខាន់លើការសិក្សាស្រាវជ្រាវ កែច្នៃកសិផល។ ទន្ទឹមនឹងនេះ បង្កើនលក្ខណៈប្រកួតប្រជែងនៃទំនិញកសិផល ជាពិសេសគឺពង្រីកគុណសម្បតិ្តនៃបណ្ដាខេត្ត ក្រុងនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីជួយកសិផលនៃតំបន់បង្កើនគុណសមប្បត្តិប្រកួតប្រជែងក្នុងដំណាក់កាលថ្មីផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top