ព័ត៌មាន

បង្កើតគណៈកម្មការដឹកនាំការងារគាំពារពលរដ្ឋវៀតណាមនៅឯបរទេស

ក្រសួងការបរទេសបានកំណត់ការងារគាំពារប្រជាពលរដ្ឋគឺជាកិច្ចការនយោបាយរបស់ក្រសួង ដែលត្រូវបានអនុវត្តន៍ជាប្រចាំ ហើយមានបំណងថា ការងារនេះនឹងកាន់តែទាន់ពេលវេលា។
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)  

កាលពីថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានប្រកាសសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ស្តីពីការបង្កើត និងចេញផ្សាយបទប្បញ្ញត្តិស្តីពីប្រតិបត្តិការរបស់គណៈកម្ម ការដឹកនាំនៃក្រសួងការបរទេសទទួលបន្ទុកការងារគាំពារពលរដ្ឋវៀតណាមនៅឯបរទេស ព្រមទាំងបើកកិច្ចប្រជុំដើមដំបូងនៃគណៈកម្មការដឹកនាំ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu ប្រធានគណៈកម្ម ការដឹកនាំ បានដឹកនាំកិច្ចប្រជុំនេះ។

គណៈកម្មការដឹកនាំស្ថិតក្រោមការដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំក្រសួងការបរទេស ហើយមានមុខងារសិក្សាស្រាវជ្រាវលើគោលការណ៍ និងគោលនយោបាយក្នុងការងារគាំពារពលរដ្ឋ ហើយមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋាភិបាល និងក្រសួងការបរទេស នៅពេលកើតមានវិបត្តិប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់រដ្ឋ ប្រជាពលរដ្ឋ និងនីតិបុគ្គលវៀតណាមនៅឯបរទេស។ នាយកដ្ឋានកុងស៊ុលគឺជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីលោក Pham Quang Hieu បានអះអាងថា ក្រសួងការបរទេសបានកំណត់ការងារគាំពារប្រជាពលរដ្ឋគឺជាកិច្ចការនយោបាយរបស់ក្រសួង ដែលត្រូវបានអនុវត្តន៍ជាប្រចាំ ហើយមានបំណងថា ការងារនេះនឹងកាន់តែទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ធានាការដឹកនាំ និងការសម្របសម្រួលដោយរលូនទាំងក្នុង និងក្រៅប្រទេស។ ការបង្កើតគណៈកម្មការនឹងជួយលើកកម្ពស់គុណភាព ជំនាញវិជ្ជាជីវៈក្នុងការងារគាំពារប្រជាពលរដ្ឋនាពេលខាងមុខផងដែរ៕


top