ព័ត៌មាន

បង្កើតក្រុមពិគ្រោះយោបល់ក្នុងប្រទេសតាមបទបញ្ញត្តិនៃកិច្ចព្រមព្រៀង EVFTA

មុខងារនិងភារកិច្ចរបស់ក្រុម DAG វៀតណាមគឺប្រមូលផ្ដុំ បង្ហាញទស្សនៈ ហើយនាំចេញអនុសាសន៍ ពិគ្រោះយោបល់ ផ្ដល់មតិចំពោះការអនុវត្ត ជំពូកស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង EVFTA ឲ្យបានសម ស្របនឹងការសន្យានៃកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien ទើបបានចុះហត្ថលេខា ចេញផ្សាយសេចក្ដីសម្រេចចិត្តបង្កើតក្រុមពិគ្រោះ យោបល់ក្នុងស្រុក (DAG) វៀតណាម តាមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។

មុខងារនិងភារកិច្ចរបស់ក្រុម DAG វៀតណាមគឺប្រមូលផ្ដុំ បង្ហាញទស្សនៈ ហើយនាំចេញអនុសាសន៍ពិគ្រោះយោបល់ ផ្ដល់មតិចំពោះការអនុវត្ត ជំពូកស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង EVFTA ឲ្យបានសម ស្របនឹងការសន្យានៃកិច្ចព្រមព្រៀងនេះ។ សមាជិកនៃក្រុម DAG វៀតណាមគឺជា សមាគមន៍ អង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់ចំណេញរបស់វៀតណាម ដែលត្រូវ បានបង្កើតនិងប្រតិបត្តិការ ស្របច្បាប់នៅវៀតណាម តំណាងឲ្យផលប្រយោជន៍ដ៏ត្រឹម ត្រូវរបស់វៀតណាមពាក់ព័ន្ធដល់ពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុម DAG វៀតណាមរួមមានការបែងចែកជាផ្នែកចំនួន៣គឺសេដ្ឋកិច្ច សង្គម និងបរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top