ព័ត៌មាន

បង្កើតក្រុមការងារជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគបរទេស

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើប តែបានចុះហត្ថលេខាចេញផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគបរទេស។
 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ត្រូវបានតែងតាំងជាប្រធានក្រុមការងារជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបរទេស។ (រូបថត៖ TTXVN)


តាមនោះ ក្រុមការងារមានភារកិច្ចធ្វើសេនាធិកាជូនលោកនាយករដ្ឋមន្រ្តីអំពីបណ្ដាយន្តការ គោលនយោបាយ បទដ្ឋាន និងដង់ដារ សហប្រតិបតិ្តការវិនិយោគដែលមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ ក៏ដូចជា ដំណោះស្រាយដើម្បីក្ដាប់ជាប់បាននូវឱកាសសហប្រតិបតិ្តការវិនិយោគក្នុងសភាពការណ៍ថ្មីផងដែរ។ ទន្ទឹមនេះ ក្រុមការងារនឹងអនុវត្តសកម្មភាពពន្លឿនវិនិយោគនៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីទាក់ទាញគម្រោងនានា ដែលមានគុណភាព ប្រភពទុនធំ បច្ចេកវិទ្យាខ្ពស់ ឬមានការសន្យាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃ វិនិយោគទៅក្នុងដំណាក់នានាដែលមានតម្លៃបន្ថែមខ្ពស់ ដោយផ្សារភ្ជាប់នឹងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្រៅពីនោះ ក្រុមការងារនឹង ស្រាវជ្រាវ ជំរុញសេដ្ឋកិច្ចឌីជីថល ហើយរួមចំណែកយ៉ាងសកម្មទៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top