អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី ១៥ មេសា ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានបើកសន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រៀបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១១ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការធានាសន្តិសុខ ការពារជាតិនៅតំបន់ទំនាបកណ្តាលនិងតំបន់ភ្នំដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។