ព័ត៌មាន

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ស៊ុយអែត

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាដំណើរ​ទស្សនកិច្ចថ្នាក់​នាយក​រដ្ឋ​មន្រ្តី​លើកដំបូង​នៅស៊ុយអែត ក្នុងអំឡុង​​ពេល២០ឆ្នាំកន្លងទៅ។
 
តាម​ការអញ្ជើញរបស់នាយករដ្ឋមន្រ្តីស៊ុយអែតលោក Stefan Lofven ចាប់ពី ថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែឧសភា នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc លោក​ជំទាវ​និង​គណៈប្រតិ​ភូជាន់​ខ្ពស់​វៀត​ណាម​នឹង​ អញ្ជើ​ញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រសុយ អ៊ែ​ត។​ ដំណើរ ស្សនកិច្ចលើកនេះ​នឹង​បង្កើត​កម្លាំង​ចលករថ្មីសម្រាប់ទំនាក់ទំនងភាពជា​ដៃគូសមភាព ដើម្បីផលប្រយោជន៍​ទៅវិញ​ទៅមក រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំងនាំទំនាក់ ទំនងសហ​ប្រតិបតិ្តការរវាងវៀត​ណាម និងស៊ុយអែតឡើងកំពស់ថ្មីផង​ដែរ។
 
ដំណើរ​ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាដំណើរ​ទស្សនកិច្ច​ថ្នាក់​នាយករដ្ឋ​មន្រ្តីលើក​ដំបូង​នៅស៊ុយអែតក្នុងអំឡុង ពេល២០​ឆ្នាំកន្លងទៅ។
 
ឆ្លើយសម្ភាសន៍ជាមួយ​វិទ្យុសម្លេងវៀតណាម ឯកអគ្គរាជទូតស៊ុយអែត លោក Pereic Hogberg បានវាយតម្លៃថា ឆ្នាំ២០១៩ជាឆ្នាំពិសេស​ក្នុងទំនាក់ទំនង រវាងវៀតណាមនិងស៊ុយអែតដោយអបអតសាទរខួបលើកទី៥០នៃទិវាបង្កើត ទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរ។ តាមលោកឯកអគ្គរាជទូតបានបន្តថា ឆ្នាំ២០១៩កាន់តែពិសេសថែម​ទៀតព្រោះ​ថា ដំណើរទស្សនកិច្ចជាន់ខ្ពស់ទាំ​ងពីរ លើកនៃប្រទេស​ទាំងពីរ​បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល៣សប្ដាហ៍តែប៉ុណ្ណោះ។ នោះ​គឺព្រះរាជដំណើរទស្សន​កិច្ចនៅវៀត​ណាម​របស់​ព្រះរាជបុត្រី​ស៊ុយ​អែត​ រួមជា មួយរដ្ឋមន្រ្តីពាណិជ្ជកម្មនិ​ងធុរជន ស៊ុយអែតយ៉ាងច្រើនកុះករ និងដំ​ណើរ​ទស្សន កិច្ចជាផ្លូវ​ការនៅ​ស៊ុយអែត​ចាប់​ពីថ្ងៃទី២៦ ខែឧសភា របស់នាយក​រដ្ឋមន្រ្តីវៀត​​ណាម លោក ​Nguyen Xuan Phuc រួមជាមួយ​គណៈប្រតិភូជាន់​ខ្ពស់​ នៃរដ្ឋាភិបាល និងសហគ្រាសវៀតណាម។
 
វាយតម្លៃ​ចំពោះសកម្មភាពទាំងនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស៊ុយ អែតលោកស្រី Doan Thi Phuong Dung បានអោយដឹងថា នេះជាបណ្ដាសកម្ម ភាពដោយមានអត្ថន័យធំធេងនិងសំខាន់ ដែល​បង្ហាញ​នូវគោលបំណងនៃភាគី ទាំងពីរចង់​ធ្វើអោយស៊ី​ជំរៅថែម​ទៀតនូវ​ទំនាក់ទំនង​ពិសេស​រវាង​វៀត​ណាម​និង​ស៊ុយ​អែត​ ពង្រឹង​ជំនឿទុកចិត្តការយល់ដឹងនិងមនោសញ្ចេតនាដែលមានស្រាប់ រវាងប្រជាជននៃប្រទេសទាំងពីរ។
 
តាមផែនកា​រ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញ​ជួបសម្ដែង​ការគួរសម​ជាមួយព្រះមហា ក្សត្រីស៊ុយអែត ​ជួបចរចា​ជាមួយនាយករដ្ឋមន្រ្តី ជួបសវនា​ការ​ជាមួយ​ប្រធាន​រដ្ឋ សភា ចូលរួមវេទិកាធុរកិច្ច​វៀតណាម-ស៊ុយអែត ព្រមទាំងជួបធ្វើការជា​មួយ​ថ្នាក់ ដឹកនាំ​នៃ​សហគ្រាស​​ជួរមុខមួយ​ចំនួនរបស់​ស៊ុយអែត​ក៏ដូចជា​ទៅសួរ​សុខ​ទុក្ខ​និង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​អាណិកជ​ន និងធុរជនវៀតណាមនៅ ស៊ុយអែ​តផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top