ព័ត៌មាន

បង្ការប្រឆាំងការរអិលបាក់ដីនិងទឹកជំនន់ដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព

សិក្ខាសាលាក្រោមប្រធានបទ “ការរអិលបាក់ដី ទឹកជំនន់ និងដំណោះស្រាយសំរាប់ការអភិវឌ្ឍន៍ដោយនិរន្តរភាព” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

បណ្ដាតំណាងបានពិភាក្សាអំពីស្ថានភាពនាបច្ចុប្បន្ននៃការរអិលបាក់ដី ទឹកជំនន់ ក៏ដូចជាផលប៉ះពាល់ទៅ​លើ​ជីវភាពរស់នៅរបស់ប្រជាជន។ បណ្ឌិត Nguyen Duc Manh មហាវិទ្យាល័យគមនាគមន៍ដឹកជញ្ជូន ហា​ណូយ​បានផ្ដល់មតិថា៖

“មុនបង្អស់គប្បីកសាងប្រព័ន្ធផែនទីព្រមានក្រោយនេះនៅតំបន់នានាដែលងាយកើតមានឡើងការរអិលបាក់​ដី​គឺត្រូវវិនិយោគប្រព័ន្ធព្រមានឲ្យបានឆាប់រហ័ស។ ដោយឈរលើមូលដ្ឋាននេះនឹងឃ្លាំមើលដើម្បីការពារជី​វិត​របស់ប្រជាជន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top