ព័ត៌មាន

បង្កលក្ខណៈងាយស្រួលដើម្បីជនឆ្លង HIV ទទួលបានការព្យាបាលល្អបំផុត


 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅទីក្រុង Hai Duong (ភាគខា​ងជើង​វៀត​ណាម) ក្រសួង សុខាភិបាល​វៀត​ណាម បា​នរៀបចំពិធីមីទ្ទីងជួយជ្រោម​ជ្រែងខែធ្វើសកម្មភាព​ជាតិ បង្ការប្រឆាំង HI​V/AIDS និងទិវា​ពិភពលោក​បង្ការ​ប្រឆាំង AIDS ឆ្នាំ​២០១៧ ដោយ​បង្កប់​សារ​មួយ “ធ្វើតេស្ត​ឲ្យបាន​ឆាប់ៗ ឆ្ពោះទៅគោលដៅ៩០-​៩០-​៩០”។ 
 
អញ្ជើញ​ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋម​ន្ត្រីរដ្ឋាភិបាល​វៀតណាម ​លោក Vu Duc Dam បានឲ្យដឹង​ថា រដ្ឋាភិបាល​និងក្រសួង​សុខាភិបាល​កំពុងត្រៀមរៀបចំផែ​នកា​របង់ ចំណាយព្យា​បាល HIV តាមរយៈ​មូលនីធិ​ធានារ៉ាប់​រង​សុខាភិបាល​៖
 
“យើងត្រូវ​ខិតខំប្រឹង​ប្រែង បង្កលក្ខណៈងាយស្រួលបំផុត​សម្រាប់ជន​ត្រូវឆ្លង HIV ដោយគ្មាន​ការរើសអើង ព្រោះជនរង​គ្រោះត្រូវការអធ្យាស្រ័យ​ ត្រូវការ ព្យាបាល ​ត្រូវការជួយឧបត្ថម្ភ​និងត្រូវការការ​រាប់អាន​ពីអ្នកដ​ទៃ។ ខ្ញុំសូម​អំពាវនាវ​ គណៈកម្មាធិការបក្សទាំងអស់​ សង្គមទាំងអស់ រួមដៃអនុវត្តឲ្យបាន​សម្រេច​នូវ គោល ដៅ៩០-៩០-៩០ របស់​អង្គការសហប្រជាជាតិ ដែល​វៀតណាម​ជាហត្ថលេខី​ ”។
 
​យោងតាមក្រសួងសុខាភិបាលវៀតណា​ម គោលដៅ ៩០-៩០-៩០ មានន័យ ថា ខិតខំប្រឹងប្រែង​ដល់ឆ្នាំ២០២០ មាន​ជន​រង​ជំងឺ HIV ៩០% ដឹងច្បាស់នូវអាការៈជំងឺ ​របស់ខ្លួន ចំនួនជនរងជំងឺ H​IV ៩០% ត្រូវ​បានព្យា បាលដោយថ្នាំបន្សាប​ឬថ្នាំប្រឆាំង​ វីរុស និងជ​នរង HIV ៩០% ត្រូវបា​នព្យាបាល​ដោយ គ្រប់គ្រង​បានចំនួន​មេរោគ ​ដើម្បី ដល់ឆ្នាំ២០៣០ អាសន្ន​រោគ HIV/AIDS ត្រូវបានកំចាត់ទាំង​ស្រុង​៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 


top