ព័ត៌មាន

បង្ករបង្កើនផលកសិកម្មសម្រាប់ការនាំចេញដោយគោរពតាមការណែនាំរបស់អន្តរជាតិ

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទតាមប្រព័ន្ធវីដេអូទូទាំងប្រទេសស្ដីពីការដោះស្រាយបញ្ហាបច្ចេកទេសជំរុញការប្រមូលទិញកសិផល ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។
នៅក្នុងសន្និសីទនេះ ប្រតិភូជាច្រើនរូបបានឲ្យដឹងថា ចាប់ពីដើមឆ្នាំមក ស្ថានភាពប្រមូលលក់កសិផលជួបប្រទះការលំបាកចំពោះមុខទំនិញមួយចំនួនដោយសារហេតុផលទាំងសត្យានុម័ត និងអត្តនោម័ត។ ចំពោះទីផ្សារនាំចេញគឺជួបការលំបាកក្នុងប្រមូលលក់កសិផល ខណៈពេលដែលមូលដ្ឋាននានាបានអនុវត្តន៍វិធានការបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោក Nguyen Nhu Tiep ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពកសិ រុក្ខ និងជលផលបានចាត់ទុកថា៖ “យើងត្រូវគោរពតាមការណែនាំរួមរបស់អង្គការស្បៀងអាហារនៃអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកស្ដីពីវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងការកែច្នៃចំណីអាហារ។ រាល់ដំណោះស្រាយរបស់អង្គការទាំងពីរនេះគឺមានលក្ខណៈ ប្រហាក់ប្រហែលជាមួយនឹងបទដ្ឋានរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ដូច្នេះហើយ បណ្ដាសហគ្រាសគប្បីអនុវត្តន៍តាមតម្រូវការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលយ៉ាងល្អប្រើសើរ គឺអាចដោះស្រាយបានការលំបាកក្នុងការនាំចេញ ក្នុងបរិបទនៃជំងឺកូវីដ ១៩ នាបច្ចុប្បន្ននេះផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top