ព័ត៌មាន

បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈបក្សកុម្មុយនិស្តបង់ក្លាដែស

នារសៀល​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ លោកស្រី Truong Thi Mai លេខា មជ្ឈឹមបក្ស និងជា​ប្រធាន​​គណៈកម្មាធិការ​​​ចលនាប្រជាជន​មជ្ឈឹម បាន​អញ្ជើញទទួល ជួបជាមួយគណៈ​ប​ក្សកុម្មុយ​និស្តបង់​ក្លា ដែស​ដឹក​នាំដោយ​ លោក Mugiahidun Ítlam Xêlim ប្រធានគណៈកម្មាធិកា​របក្ស ដែលកំពុង​បំពេញទស្សន​កិច្ច​ការងារ​នៅវៀត​ណាម តាមសេចក្តី​​អញ្ជើញ​របស់មជ្ឈឹម​បក្សកុម្មុ​យនិស្តវៀតណាម។ 
 
នៅទីនេះ លោក ស្រី Truong Thi Mai បានអះអាងថា បក្សកុម្មុយនិស្ត រដ្ឋាភិ បាល​និង​ប្រជាជន​វៀតណាម ជានិច្ចកាល​គោរពនូវ​ទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រ សើ​រជាមួយបក្សកុម្មុយនិស្ត​បង់ក្លាដែស។ បក្សកុម្មុនិស្ត​វៀត​ណាម​ មានបំណង​ជម្រុញថែ​មទៀតចំណង សាមគ្គីភាព មិត្តភា​ពរវាងបក្សទាំងពីរ​ រួមចំណែក​បង្កើនទំ​នាក់ទំ​នង​សហប្រតិបត្តិការ រវាង​វៀតណាម ជាមួយបង់ក្លា​ដែស​ ដើម្បីផលប្រ​យោជន៍របស់ប្រជា​ជននៃ​ប្រទេស ទាំងពីរ​ ដើម្បីសន្តិភាព កិ​ច្ចសហប្រតិបត្តិការនិងការ​អភិវឌ្ឍន៍ ក្នុងតំបន់និងលើ​ពិភព​លោក។
 
រីឯខ្លួនវិញ លោក Mugiahidun Ítlam Xêlim បានអះអាងថា បក្សកុម្មុយនិស្ត បង់ក្លា​ដែសជានិច្ច​កាល​គោរព​និង​មាន​បំណង​បង្កើនថែម​ទៀតទំនាក់ទំនង ជាមួយបក្សកុម្មុយនិស្តវៀតណាម ជាពិ​សេស ចែករំលែក​ព័ត៌មាន រួមចំ​ណែក​​ជម្រុញ​​ទំនាក់ទំនង​ទ្វេភាគីផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top