ព័ត៌មាន

បក្ស រដ្ឋវៀតណាមយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍន៍សហករណ៍


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖VOV)

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅ​រដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី​វៀត​​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​សន្ទនា​ជាមួយ​លោក Li Chunsheng ប្រធានសហភាពសហករណ៍​អន្តរជា​តិតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ក្នុង ឱកាសលោកមកចូលរួមសន្និសីទរដ្ឋមន្រ្តី​សហករណ៍​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​​លើកទី១០ នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧។ លោក Nguyen Xuan Phuc អះអាង​ថា នៅវៀត​ណាម​បញ្ហា​​អភិវឌ្ឍន៍​សហករណ៍ត្រូវ បានបក្ស រដ្ឋ យកចិត្តទុក​ដាក់​ពិសេស ដោយ​សារ​នេះជា​រូបសណ្ឋាន​សំខាន់ ដើម្បីអភិវឌ្ឍ​ប្រទេស​ជាតិ​ហើយ នាពេលខាងមុខ វៀត​ណាម នឹងមានគោលនយោបាយជំរុញ​សហករណ៍​អភិវឌ្ឍន៍។ រីឯខ្លួនវិញ លោក Li Chunsheng បានវាយតំលៃខ្ពស់ចំពោះ​ការអភិវឌ្ឍន៍​របស់​សហករណ៍ នាពេល​កន្ល​ងទៅ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top