ព័ត៌មាន

បក្ស រដ្ឋ និងរដ្ឋសភា ជានិច្ចកាល​​បង្កលក្ខណៈងាយស្រួល​ជូន​ស្ថាប័ន​តំណាងវៀតណាម​ប្រចាំនៅបរទេស

ក្រោយពេលមកដល់ទីក្រុង New Delhi ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារជាផ្លូវការនៅ សាធារណៈរដ្ឋឥណ្ឌានោះ ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញជួបសំណេះសំណាលជាមួយកម្មភិបាលស្ថានទូត និង សហគមន៍ជនវៀតណាមនៅឥណ្ឌា។
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់ទីក្រុង New Delhi ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារជាផ្លូវការនៅ សាធារណៈរដ្ឋឥណ្ឌា

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅឥណ្ឌា ដែលជានិច្ចកាលជួយជ្រោមជ្រែងយ៉ាងសកម្មចំពោះរាល់ចលនា និងការបរិច្ចាគជួយឧបត្ថម្ភជនរួមជាតិ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ជួយឧបត្ថម្ភជនក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងជួយឧបត្ថម្ភការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេស។  ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសម្តែងក្ដីសប្បាយរីយរាយចំពោះការអភិវឌ្ឍរបស់សហគមន៍ជនវៀតណាមនៅឥណ្ឌា។ ប្រជាជនវៀតណាមជំនាន់ទី ២ និងទី ៣ នៅឥណ្ឌា នៅតែរក្សាបានវប្បធម៌ ភាសាវៀតណាម ហើយជានិច្ចកាលឆ្ពោះទៅមកប្រទេសជាតិ។ 

ប្រធានរដ្ឋសភាវៀតណាមបានវាយតំលៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធិផលដែល លោកឯកអគ្គរដ្ឋទូត Pham Sanh Chau និងកម្មាភិបាល បុគ្គលិកគ្រប់រូបនៃស្ថានទូត សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ក្នុងបរិបទដ៏សំបាក សាកល្បងដ៏ធំធេងនៃភូមិសាស្ត្រ ដោយរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា ព្រមទាំងបង្កើតជំនឿជាក់យុទ្ធសាស្ត្រជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងការយល់ដឹងនិងការជួយឧបត្ថម្ភគ្នាទៅវិញទៅ មករវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top