ព័ត៌មាន

បក្ខភាគនៅប្រទេសឥណ្ឌាផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស

សន្និសីទស្តីពីការរៀនសូត្រនិងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស នៅឥណ្ឌា
 

លេខាបក្ខភាគវៀតណាមនៅឥណ្ឌា លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា ប្រតិភូដែលចូលរួមសន្និសីទ បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃមហាសន្និបាត ខ្លឹមសារ សំខាន់ៗ នៃឯកសារនិងបានចង្អុលបង្ហាញទិសដៅអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតនៅក្នុងតំបន់។

បក្ខភាគនៅឥណ្ឌា ទើបបាន បើកសន្និសិទ សិក្សា ជ្រួតជ្រាបនិងអនុវត្តន៍ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតលើកទី ១៣ របស់បក្ស ក្នុងទម្រង់ដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ លេខាបក្ខភាគ វៀតណាមនៅឥណ្ឌា លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានឲ្យដឹងថា ប្រតិភូដែលចូលរួមសន្និសីទ បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃមហាសន្និ បាត ខ្លឹមសារសំខាន់ៗ នៃឯកសារ និងបានចង្អុលបង្ហាញទិសដៅអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតនៅក្នុងតំបន់។ យោងតាមឯកអគ្គរដ្ឋទូត Pham Pham Sanh Chau មហាសន្និបាតលើកនេះ បានដាក់ចេញនូវចំណុចសំខាន់ៗថ្មីៗជាច្រើន។ សន្ទស្សន៍សុភមង្គលនិងកម្រិតទទួលផលរបស់ប្រជាជនត្រូវបានវាយតម្លៃខ្ពស់ ដោយបានចាត់ទុកជាគោលដៅសំខាន់របស់បក្សនិងរដ្ឋផងដែរ។ ជាពិសេស មហាសន្និបាតបានកំណត់ចក្ខុវិស័យទូលំទូលាយនិងឆ្ងាយដោយ និងចក្ខុវិស័យនៃប្រទេសជាតិរហូតដល់ឆ្នាំ ២០២៥, ២០៣០ និង ២០៤៥។ គោលដៅខាងលើ ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលឆ្លងកាត់ ៣៥ ឆ្នាំធ្វើការផ្លាស់ប្តូរថ្មី។

ក្នុងវិស័យកិច្ចការការបរទេស ឯកសារបានសង្កត់ធ្ងន់ទៅលើផលប្រយោជន៍ជាតិដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងភារកិច្ចកសាងវិស័យការទូតគ្រប់ជ្រុងជ្រោយនិងទំនើប សមស្របតាមតួនាទីនិងកិត្យានុភាពថ្មីរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top