ម្ហូបអាហារ

នំអាកោដុត ហាកោ ដ៏វិសេសអស្ចារ្យរបស់បងប្អូនជនជាតិ ចាម

ស្ថិតនៅតាមដងទន្លេ ហ៊ៅ ភូមិ ចាម ជៅផុង (ឃុំ ជៅផុង ខេត្ត អានយ៉ាង) មានមុខអាហារនំអាកោដុត ហាកោ ដ៏សាមញ្ញក៏ប៉ុន្តែបង្កើតបានជាកម្លាំងទាក់ទាញដោយឡែកដែនមានស្រាប់វិញ។

ផ្តើមពីវត្ថុធាតុដើមសាមញ្ញដូចជាម្សៅអង្ករ ម្សៅមី ទឹកខ្ទិះដូង ស្ករនិងផ្លែត្នោតទុំ បងប្អូនជនជាតិបានបង្កើតជាមុខអាហារប្រពៃណីដ៏ប៉ិនប្រសប់ល្អឯកបណ្តាលឱ្យភ្ញៀវទេសចរណ៍ជក់ចិត្តពេលមានឱកាសភ្លក្សរសជាតិ។
 
02-banh-bo-nuong-ha-co-huong-2.jpg
ម្សៅនំធ្វើពីម្សៅអង្ករ ទឹកខ្ទិះដូង ស្ករនិងត្នោតបង្កើតបានជារសជាតិពិសេសដាច់ដោយឡែករបស់នំ។
03-banh-bo-nuong-ha-co-huong-3.jpg
នំត្រូវបានដុតនៅលើពិម្ពដែកស្មិតប្រពៃណី ភរភាយក្លិនឈ្ងុយឈ្ងប់ដ៏ជក់ចិត្ត។

“ក្រោយពេលត្រាំអង្កររហូតដល់ទន់ហើយត្រូវបានកិនឲ្យម៉ដ្ដ បន្ទាប់ពីនោះផ្អាប់ម្សៅជាមួយស្ករនិងទឹកយកពីសាច់ផ្លែត្នោតទុំ។ ផ្អាប់រយៈពេលពី ៦ ម៉ោងនាឡិកាឡើងទៅបានជានំទើបមានកម្រិតប៉ោងហើយកម្រិតផុស។ ផ្អាប់មិនទាន់ដល់ពេល នំមិនរីក បើផ្អាប់យូរពេក នំងាយជូរ បាត់រសជាតិរសជាតិផ្អែមស្រាលដែលមានស្រាប់” សិប្បការិនី Rofiah ចែករំលែករូបមន្តសម្ងាត់ដូច្នេះ។

04-banh-bo-nuong-ha-co-huong-4.jpg
សិប្បការិនី Rofiah ធ្វើនំអាកោដុត ហាកោ។
05-banh-bo-nuong-ha-co-huong-5.jpg
ខ្ទះតូចដុតនំនីមួយៗ ត្រូវបានដាក់យ៉ាងរៀបរយនៅលើរងើកភ្លើងចង្ក្រានធ្យូង។

ចូលរួមជាមួយក្រុមភ្ញៀវទេសចរទស្សនាភូមិ ចាម ជៅផុង អ្នកស្រី ង្វៀន ថាវមី (នៅទីក្រុង ហូ ជីមិញ) ចែករំលែកថា អ្នកស្រីបានឮនិយាយច្រើនអំពីមុខអាហារនំអាកោដុត អានយ៉ាង។ ពេលអញ្ជើញមកដល់ភូមិ ចាម ជៅផុង បានឆ្លងកាត់ពិសោធន៍ដោយផ្ទាល់នឹងភ្នែកអ្នកស្រីទើបយល់បានព្រលឹង​នៃមុខអាហារនំអាកោដុងពិតប្រាកដ។ មើលនំប៉ោងឡើងបន្តិចម្តងៗ លឿងរលោងនិងភរភាយក្លិនឈ្ងុយឈ្ងប់ផ្អែមស្រទន់នៃត្នោត អ្នកស្រីយល់ឃើញថាគួរឲ្យចាប់អារម្មណ៍ណាស់ហើយបានយល់មូលហេតុអ្វីដែលមុខអាហារសាមញ្ញនេះក៏មានកម្លាំងទាក់ទាញដល់ម្ល៉េះវិញ។ នេះមិនត្រឹមតែជាការឆ្លងកាត់ពិសោធន៍ភោជនាហារប៉ុននោះទេ ថែមទាំងជាឱកាសដើម្បីអ្នកស្រីកាន់តែយល់ថែមទៀតអំពីវប្បធម៌និងជីវភាពរបស់បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង។

07-banh-bo-nuong-ha-co-huong-7.jpg
ដើម្បីផ្ទៃនំឆ្អិនមានពណ៌ព្រហូតស្មើគ្នា សិប្បការិនីឆ្អើរគម្របខ្ទះឱ្យក្តៅលើចង្ក្រានឧសរួចប្រញាប់ដៃគ្របពីលើ។
06-banh-bo-nuong-ha-co-huong-8.jpg
នំត្រូវបានចាក់ចូលទៅក្នុងខ្ទះតូចដាក់លើចង្ក្រានដីដុត។
08-banh-bo-nuong-ha-co-huong-6.jpg
នំដែលទើបនឹងដុតហើយភ្លាមដោយមានស្រទាប់សម្បកក្រៅលឿងរលោង ខាងក្នុងទន់ផុស។

នៅកណ្តាលចង្វាក់ជីវភាពរស់នៅសម័យទំនើប តម្លៃភោជនាហារប្រពៃណីមួយចំនួនសាបរលាបបន្តិចម្តងៗ ប៉ុន្តែនំអាកោដុត ហាកោ នៅតែស្ថិតស្ថិរមានវត្តមានដដែលដោយសារទឹកចិត្តរបស់សិប្បករសិប្បការិនីថែរក្សាមុខរបរបុរាណ។ លើសពីមុខអាហារមួយទាំងមូល នោះគឺជាសមិទ្ធផលនៃការឧស្សាហ៍ព្យាយាមនិងដៃទាំងគូដ៏ប៉ិនប្រសប់របស់បងប្អូនជនជាតិ ចាម អានយ៉ាង អ្នកទាំងឡាយដែលមិនមាត់មិនករក្សាភ្នក់ភ្លើងឱ្យព្រលឹងស្រុកកំណើតនៅកណ្តាលលំហូរពេលវេលា៕


top