អង្ករត្រូវបានបុកម៉ដ្ឋក្នុងត្បាល់
តាមជំនឿ នំយ៉ៃ (banh day) របស់បងប្អូនជនជាតិ ប៉ាថែន (Pa Then) ជានិមិត្តរូបនៃមេឃនិងផែនដី ជាតំណាងសាមគ្គីភាព និងការជួបជុំគ្រួសារ និងត្រកូល។ នំយ៉ៃ (banh day) ធ្វើពីអង្ករដំណើបដែលបានចាត់ទុកជាភាពថ្លៃថ្នូរនៃមេឃ និងផែនដី។
នំបានសូនជារាងមូលដែលមានអង្កត់ផ្ចិតប្រហែល ១០ សង់ទីម៉ែត្រ
រាងមូលនៃនំយ៉ៃ (banh day) ជានិមិត្តរូបតំណាងឱ្យភាពពេញលេញមូលជុំ។ នំត្រូវបានត្រួតលើគ្នា បង្កើតជាភ្នំពីធំទៅតូច ដែលជានិមិត្តរូបនៃមេឃនិងផែនដី តំណាងភាពថិតថេរ និងជិតស្និទ្ធ។ នំយ៉ៃ (banh day) គឺជាសម្រស់វប្បធម៌ប្រពៃណីរបស់ជនជាតិ ប៉ាថែន (Pa Then) ។ នំនេះធ្វើដោយដៃ តម្រូវឱ្យមានភាពប៉ិនប្រសប់ និងភាពល្អិតល្អន់របស់អ្នកធ្វើនំ។ នេះត្រូវបានគេចាត់ទុកថាជាមុខម្ហូបមួយដែលមិនអាចខ្វះបាននៅក្នុងពិធីសែនព្រេនរបស់ជនជាតិ ប៉ាថែន (Pa Then)។ នំនេះបង្ហាញនូវស្មារតីសាមគ្គីភាព និងការជួបជុំគ្រួសារ និងត្រកូល។ នំយ៉ៃ (banh day) របស់ជនជាតិ ប៉ាថែន (Pa Then) មានរសជាតិឆ្ងាញ់។ នំនេះមានរសជាតិផ្អែមធម្មជាតិនៃអង្ករដំណើប ក្លិនស្លឹកចេក និងរសជាតិគ្រាប់សណ្តែកដី។ នំយៃ (banh day) ហូបជាមួយសាច់មាន់ សាច់ជ្រូក ស្ពៃជូរ។
នំយ៉ៃ (banh day) របស់ជនជាតិ ប៉ាថែន (Pa Then)
ជនជាតិនីមួយៗ មានទំនៀមទំលាប់ទទួលឆ្នាំថ្មីខុសប្លែកពីគ្នា ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែមានបំណងចង់ទទួលបានអ្វីដែលល្អបំផុតនៅក្នុងឆ្នាំថ្មី។ ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មី (បុណ្យតេត) បងប្អូនជនជាតិ ប៉ាថែន (Pa Then) ទាំងអស់នៅស្រុក លឹមប៊ិញ (Lam Binh) ខេត្ត ទៀនក្វាង (Tuyen Quang) រៀបចំស្ពកសំណែនដែលពោរពេញដោយគ្រឿងសំណែនប្រពៃណី ហើយនំយ៉ៃ (banh day) ជាសំណែនមួយមុខដែលមិនអាចខ្វះបាន ដើម្បីសែនជូនជីដូនជីតា និងព្រះអាទិទេព ប្រាថ្នាឆ្នាំថ្មីមានអាកាសធាតុល្អ រដូវប្រមូលផលជាច្រើនសន្ធឹក ជីវភាពធូរធា និងសុភមង្គល។/