ព័ត៌មាន

នៅព្រឹកថ្ងៃទី ៣ ខែសីហា វៀតណាមរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៣.៥៧៨ នាក់

គិតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីសរុបចំនួន ១៦៥.៣៣៩ ករណី ដែលក្នុងនោះអ្នកជំងឺជិត ៤៧.០០០ ត្រូវបានព្យាបាលជាសះស្បើយ។

គិតត្រឹមម៉ោង ១៨និង៣០ នាទី ថ្ងៃទី ២ ខែសីហាដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៣ ខែសីហា វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៣.៥៧៨ ករណី ដែលក្នុងនោះអ្នកជំងឺ ១៥ នាក់ជាករណីនាំចូល ហើយអ្នកជំងឺ ៣.៥៦៣ ត្រូវបានកត់ត្រាក្នុងឆ្លងក្នុងប្រទេស ហើយនៅទីក្រុងហូជីមិញមានចំនួន ១.៩៩៨ ករណី;  Binh Duong មានចំនួន ៥១៩ ករណី; Long An មានចំនួន ២៤៦ ករណី។ គិតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីសរុបចំនួន ១៦៥.៣៣៩ ករណី ដែលក្នុងនោះអ្នកជំងឺជិត ៤៧.០០០ ត្រូវបានព្យាបាលជាសះស្បើយ។

ទាក់ទងនឹងស្ថានភាពចាក់វ៉ាក់សាំង នៅថ្ងៃទី ២ ខែសីហា វ៉ាក់សាំងការពារកូវីដ ១៩ ជិត ៥៤០.០០០ ដូសត្រូវបានចាក់ជូនប្រជាជន ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបត្រូវបានចាក់ ឡើងទៅជិត ៧ លានដូស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top