ព័ត៌មាន

នួបប្រាស្រ័យមិត្តភាពរវាងវៀតណាមនិងបែលហ្សិក

 នាយប់​ថ្ងៃទី២០​ ខែកក្កដា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ សមា​គមន៍មិត្តភាពវៀត​ណាម បែលហ្សិក សហការជាមួយស្ថានទូត​បែលហ្សិកប្រចាំ វៀតណាម​ បានរៀប​ចំជំនួប​ប្រាស្រ័យ​មិត្តភាព​ក្នុងឱកាស​រំលឹកខួប​លើកទី​ ៤៥ទិវាបង្កើតទំនាក់ទំនង​ការទូតរវាងប្រទេ​សទាំង​ពីរ (ថ្ងៃទី២២ ខែមី​នា)​។
 
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ​ទូតរងបែលហ្សិកប្រចាំវៀត​ណាមលោកស្រី Anke Van Lancker បានសង្កត់ធ្ងន់ថា ​ក្នុងអំឡុង​៤៥​ឆ្នាំកន្លង​ទៅ ទំនាក់ទំនងមិត្តភាព ​សហប្រតិបតិ្តការរវាងបែលហ្សិកនិង​វៀត​ណាម ទទួល​បាន​សមិទ្ធ​ផលជា​ច្រើន​លើគ្រប់វិស័យពិសេសគឺវិស័យ​សេដ្ឋកិច្ច​ វប្បធម៌ អប់រំបណ្ដុះបណ្ដាល។​ លោកស្រី​ Anke Van Lancker មាន​គោលបំណងថា នាពេលខាងមុខ​ សមាគមន៍មិត្តភាពវៀតណាម​ បែលហ្សិក​បន្តរៀប​ចំសកម្មភាព​ជួបប្រាស្រ័យ​វប្បធម៌​ដ៏មានអត្ថន័យ ដើម្បីជំរុញទំនាក់ទំនង​ការទូតរវាងប្រជាជននៃប្រទេសទាំង​ពីរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top