ព័ត៌មាន

និស្សិតវៀតណាមនៅកម្ពុជាស្វាគមន៍ឆ្នាំថ្មី ២០២០


 និស្សិតវៀតណាមនៅកម្ពុជាស្វាគមន៍ឆ្នាំថ្មី ២០២០ (រូបថត៖ vov.vn)
 

ក្នុង​បរិយាកាសសប្បាយរីករាយទទួលស្វាគមន៍ឆ្នាំថ្មី ២០២០ នារសៀលថ្ងៃទី ៤ ខែមករានៅរាជធានីភ្នំពេញ សមាគម​និស្សិត​វៀតណាម នៅកម្ពុជាបានរៀបចំកម្មវិធីបុណ្យតេតស្រុកកំណើតឆ្នាំថ្មី ២០២០។
 
កម្មវិធីនេះមិនត្រឹមតែជួយដល់​និស្សិតបន្ធូរបន្ថយ នូវភាពនឹក​រលឹកដល់​គ្រួសារនិង​ស្រុកកំណើត​របស់ខ្លួន​ក្នុងរយៈ​ប៉ុន្មាន​ថ្ងៃចូលឆ្នាំថ្មីប្រពៃណីថ្មីនាពេលខាងមុខប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំងសំដៅ​ផ្សព្វផ្សាយ​វប្បធម៌បុណ្យ​តេតវៀត​ណាម​ និងវប្បធម៌វៀតណាមដល់មិត្ត​ភក្តិអន្តរជាតិទៀតផង។​ និស្សិតវៀត​ណាម ក៏បាន​សម្តែង​សិល្បៈពោរ​ពេញទៅ​ដោយវប្បធម៌អត្តាសញ្ញាណវៀតណាមនិងក​ម្ពុជា ដែលបានបន្សល់ទុក នូវចំណាប់​អារម្មណ៍​យ៉ាង​​ជ្រាល​ជ្រៅក្នុងដួងចិត្តរបស់អ្នកចូលរួមទាំងអស់​ ជាពិសេសគឺភ្ញៀវអន្តរជាតិផង​ដែរ។ ភ្ញៀវអន្តរជាតិ​បាន​ឲ្យ​ដឹង​​​​ថា​គេពិតជាមាន​ការទទួលបទ​​ពិសោធន៍​គួរឱ្យ​ចាប់​អារម្មណ៍ អំពី​ពិធីបុណ្យ​តេតនិង​វប្បធម៌​របស់​វៀត​ណាម​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top