
និស្សិតវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា
នាយប់ថ្ងៃទី៧ ខែមករា នៅរាជធានីភ្នំពេញ (កម្ពុជា) ក្រុមនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៧។ អញ្ជើញចូលរួមពិធីនេះមានដំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សមាគមអាណិកជនវៀតណាម និងនិស្សិតវៀតណាមជាច្រើនកុះករដែលកំពុងសិក្សារៀនសូត្រនៅទីនេះ។ និស្សិត Le Trung Kien ប្រធានក្រុមនិស្សិតវៀតណាមនៅកម្ពុជាបានអោយដឹងថា៖
“ យើងខ្ញុំមកបំពេញការសិក្សារៀនសូត្រនៅទីនេះ ទទួលបានការយកចិត្តទុកដាក់និងជួយឧបត្ថម្ភពីស្ថានទូតវៀតណាម ស្ថាប័នដំណាង អង្គភាពអាជីវកម្ម អាជីវករនិងប្រទេសមិត្ត។ យើងខ្ញុំនឹងខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីបំរើមាតុប្រទេស។” នាបច្ចុប្បន្នមាននិស្សិតវៀតណាមចំនួន ៩០ នាក់កំពុងសិក្សារៀនសូត្រនៅប្រទេសកម្ពុជា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម