ព័ត៌មាន

និន្នាការអភិវឌ្ឍន៍វិជ្ជមាននៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការអនុវត្តកម្មវិធីធ្វើសកម្មភាពរួមរបស់ APEC


និន្នាការអភិវឌ្ឍន៍វិជ្ជមាននៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកក្នុងការអនុវត្តកម្មវិធីធ្វើសកម្មភាពរួមរបស់ APEC

ក្រោយរយៈពេល ២ ថ្ងៃធ្វើការ សន្និសីទបូកសរុបមន្ត្រីជាន់ខ្ពស់ APEC (CSOM) បានបិទបញ្ចប់នារសៀលថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang។ ថ្លែងមតិនី សន្និសីទកាសែតនារសៀលថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេស​វៀត​ណាម លោក Bui Thanh Son បានឲ្យដឹងថា៖

«សេរីភាវូបនីយកម្មពាណិជ្ជកម្មគឺជាបញ្ហាដែលវៀតណាមចាត់ទុកជាសំខាន់ ក្នុងគោលការសហប្រតិបត្តិការ APEC។ ដំណើរសហប្រតិបត្តិការក្នុង APEC បង្ហាញយ៉ាងច្បាស់ថា៖ APEC គឺជាយន្តការជួរមុខក្នុងតំបន់ដែលជំរុញការតភ្ជាប់ក្នុងតំបន់ ហើយ ក្នុងការពិតជាក់ស្តែង ដំណើរនោះនាំមកនូវលទ្ធផលវិជ្ជមានសំរាប់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។ ក្នុងកាលៈទេសៈនោះ នន្នាការគាំពារពាណិជ្ជកម្មអភិវឌ្ឍន៍ ដោយហេតុនេះ ប្រការនេះជះឥទ្ធិពល​ទៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្រៅពីនោះ កំរិតអភិវឌ្ឍន៍សេដ្ឋកិច្ចខុសពីគ្នា ដូច្នេះ ការបន្តជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្មវិនិយោគនឹងប្រព្រឹត្តទៅប៉ុន្តែផ្អែកទៅលើបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក។
ខ្ញុំអាចអះអាងថា៖ ខឿនសេដ្ឋកិច្ចទាំងឡាយសុទ្ធតែមានគោលបំណងបង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុងតំ​បន់​ ហើយនេះគឺជាកំលាំងចលករដើម្បីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍៕» 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top