ព័ត៌មាន

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ​ហ៊ឹង​ នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ ជួបជាមួយ​សារព័ត៌មាន​។ រូបថត៖ VNA

តប​តាម​ការអញ្ជើញ​របស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ​ហ៊ឹង​ នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​​វៀតណាម​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣ ខែឧសភា។ នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានប្រកាសថា ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៦ ក្នុងវិស័យបច្ចេកវិទ្យាអវកាស ព័ត៌មាន និងផ្សព្វផ្សាយ ប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមាន​ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងកំណើនកាបូន។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ​ហ៊ឹង​ នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ អញ្ជើញជាសក្ខីភាពនៃពិធីប្រគល់ឯកសារសហប្រតិបត្តិការ​។ រូបថត៖ VOV

ភាគីទាំងពីរក៏​បាន​ឯកភាព បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ដើម្បីនាំការវិនិយោគរបស់ជប៉ុននៅវៀតណាមឡើង​ដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងពាណិជ្ជកម្មទ្វេភាគីឈាន ៦០ ពាន់លានដុល្លារអាមេរិក​នៅឆ្នាំ ២០៣០។ ភាគីទាំងពីរនឹង​ជំរុញការ​បើកទីផ្សារសម្រាប់ផលិតផលកសិកម្ម; បង្កើនកិច្ចសហប្រតិបត្តិការលើ​ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងជំរុញការ​ធានា​សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខ​ថាមពល និងសន្តិសុខស្បៀងអាហារ​។

នារសៀលថ្ងៃដដែល នៅវិមាន​រដ្ឋសភា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ បានជួបជាមួយប្រធានរដ្ឋសភាវៀតណាម​ លោក ត្រិន ថាញ់មិន ហើយបានទៅទស្សនានិងថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យជាតិ​ហាណូយ។

មុននោះ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ បានទៅទស្សនាការតាំងពិព័រណ៍រូបថតស្តីពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕​


top