ព័ត៌មាន

នាំឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឡាវកាន់តែស៊ីជម្រៅ

ទិដ្ឋភាពនៅជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-ឡាវ។ (រូបថត៖ VOV)
 

នាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុង Chongqing ប្រទេសចិន រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Bui Thanh Son មានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសឡាវ  លោក Saleumxay Kommasith នៅខាងក្រៅកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសនៃ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៦។

សំដៅបន្តនាំឲ្យកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ឡាវកាន់តែស៊ីជម្រៅ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពសហការគ្នាជំរុញការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរជាន់ខ្ពស់និងថ្នាក់ក្រោមទៅវិញទៅមក ក្រោមរូបភាពជា ច្រើន ព្រមទាំងបន្តពង្រីកយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺកិច្ចប្រជុំគណៈ កម្មការអន្តររដ្ឋាភិបាល ហើយលើកកំពស់ដោយឥតឈប់ឈរនូវប្រសិទ្ធភាពនៃកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ផងដែរ។ រដ្ឋមន្រ្តីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលគ្នាជំរុញកម្មវិធីសហប្រតិបត្តិការ សំខាន់ៗរវាងប្រទេសទាំងពីរ ជាពិសេសគឺគម្រោងការណ៍តភ្ជាប់ចរាចរណ៍ សំដៅ ពង្រីកប្រសិទ្ធភាពនៃកំពង់ផែអន្តរជាតិឡាវ - វៀត ណាម (Vung Ang)ហើយឯកភាព លើការបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនសំដៅទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហ ការ ការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់និងអនុតំបន់នានា រួមជាមួយ ប្រទេសសមាជិកផ្សេងៗរក្សារឹងមាំនូវសាមគ្គីភាពហើយពង្រឹងមជ្ឈភាពរបស់អាស៊ានដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមរួមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top