ព័ត៌មាន

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

សន្និសីទអនឡាញទូទាំងប្រទេស ដើម្បីជ្រួតជ្រាបការ​អនុវត្តទិវា​វប្បធម៌វៀតណាម រួមជាមួយនឹងទិវាមហាសាមគ្គីជាតិឆ្នាំ២០២៦។ រូបថត៖ VNA

នេះគឺជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធី ថាញ់ត្រា នៅក្នុងសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីជ្រួតជ្រាបការ​អនុវត្តទិវាវប្បធម៌វៀតណាម រួមជាមួយនឹងទិវាមហាសាមគ្គីជាតិ ឆ្នាំ២០២៦ ដែលបាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។

លោក​ស្រី​ឧបនាយករដ្ឋមន្ត្រី ផាម ធី ថាញ់ត្រា បានសង្កត់ធ្ងន់ថា ការត​ភ្ជាប់ទិវាវប្បធម៌​វៀតណាមជាមួយនឹងទិវា​មហាសាមគ្គីជាតិ គឺជាការរួមបញ្ចូលគ្នាដ៏មានអត្ថន័យ​។ ប្រសិនបើវប្បធម៌​ពូនជ្រុំអត្តសញ្ញាណនិងបង្រួបបង្រួមសហគមន៍ នោះផែនមហាសាមគ្គីជាតិ គឺជាកម្លាំង​ដើម្បីថែរក្សានិងផ្សព្វផ្សាយតម្លៃទាំងនោះ។

«​ពង្រីកទំហំវប្បធម៌​ជាអតិបរមា ដើម្បីបម្រើប្រជាជន។ ពង្រីក​ប្រព័ន្ធសារមន្ទីរ បណ្ណាល័យ រោងមហោស្រព រោងកុន ទីតាំងប្រវត្តិសាស្ត្រ រមណីយដ្ឋាន ស្ថាប័នវប្បធម៌ កន្លែងទេសចរណ៍ និងកន្លែងលេង​កម្សាន្ត។ល។ លើក​ទឹក​ចិត្ត​ការបើក​ទូលាយ ពន្យាពេលវេលាបម្រើ មាន​គោលនយោបាយ​លើកលែងនិងកាត់​បន្ថយ​ថ្លៃសេវាឱ្យបាន​សមស្រប។ ត្រូវយក​ប្រសិទ្ធិភាពជាក់ស្តែង សមទ្ធិភាពរីកសាយភាយ និង​តម្លៃយូរអង្វែងជារង្វាស់។ បន្ទាប់ពី​ទិវាបុណ្យ គួរតែបន្សល់ទុក​នូវស្មារតីសាមគ្គីភាពសហគមន៍​យ៉ាងជ្រាលជ្រៅ ការ​ផ្សព្វផ្សាយតម្លៃវប្បធម៌ គំរូវប្បធម៌និងរបៀបរស់នៅ​ល្អប្រសើរ​បន្ត​ត្រូវបាន​រក្សានិង​ពង្រីក​បន្ថែម​ទៀត»​៕​


top