ព័ត៌មាន

នាំវិទ្យាស្ថានរដ្ឋបាលជាតិក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលដឹកនាំថ្នាក់តំបន់

 នាំវិទ្យាស្ថានរដ្ឋបាលជាតិក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលដឹកនាំថ្នាក់តំបន់

នាព្រឹកថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម ​លោក Nguyen Xuan Phuc បាន​ អញ្ជើញចូ​លរួមពិធិបើកបវេសនកាលឆ្នាំសិក្សាថ្មី ២​០១៧-២០១៨ នៃវិទ្យាស្ថានរដ្ឋ​បាល​ជាតិ។ ថ្លែង​មតិ​នៅទី​នេះ នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​ស្នើអោយ​វិទ្យាស្ថាន​រដ្ឋបាល​ជាតិ​ ត្រូវ​កសាង​ទស្សនះ​វិស័យក្នុង​រយៈពេល​១០​ឆ្នាំ២០ឆ្នាំនិងយូរជាង​ទៀត ​កសាង​វិទ្យាស្ថាន​អោយក្លាយ​ទៅជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​កម្មាភិបាល​ដឹកនាំថ្នាក់​តំបន់។ នាយករដ្ឋមន្ត្រី បានស​ង្កត់ធ្ងន់​ថា៖ “ កម្មាភិបាល​នៃវិទ្យាស្ថាន​នេះ មិន​គ្រាន់​តែពូកែអំពី​ជំនាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សិច​រិត ស្មោះត្រង់​ បំរើប្រជាជន​ប្រកបដោយ​ល្អប្រសើ​។ កម្មាភិបាលខាង​រដ្ឋបាល ​និង​បំរើការ​ងារ​បង្ការ​ប្រឆាំង​អំពើពុក​រលួយ ដើរ​តួនាទី​ដ៏សែន​សំខាន់​ក្នុង​ប្រព័ន្ធ​នយោបាយ​វៀតណាម។​ មិនគ្រាន់​តែពូកែ​អំពី​ជំនាញ​ កម្មាភិបាល​នោះក៏ត្រូវ​មាន​ចរិត​លក្ខណះ​សីល​ធម៌ ស្មោះ​ត្រង់ ​បង្ការប្រឆាំង​អំពើពុករលួយ​ទៀតផង​៕”
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top