ព័ត៌មាន

នាំទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវកាន់តែស៊ីជម្រៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ

ក្នុងឱកាសរំលឹកខួបលើកទី ៤២ នាទិវាបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាថ្ងៃទី២ ខែធ្នូ និងរំ​លឹក​ខួប​លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ ថ្ងៃទី៥កញ្ញានោះ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ស្ថានទូតឡាវប្រចាំនៅវៀតណាមបានរៀបចំពិធីជប់លៀងអំណរសាទរផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងមតិក្នុងពិធី

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihan បានថ្លែងអំណរគុណចំពោះការគាំទ្រនិងជួយឧបត្ថម្ភរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ ក្នុងកិច្ចការដណ្តើមឯករាជ្យរបស់ប្រជាជន មុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិ នាបច្ចុប្បន្ន។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជូនពរបុណ្យជាតិឡាវ ហើយជឿជាក់ថា នាពេលខាងមុខទំនាក់ទំនងរវាង​វៀត​ណាម​និងឡាវ នឹងកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿង ក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top