ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ


រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long  (រូបថត៖ VNA)
 

នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិ បាលវៀតណាម លោក Nguyen Thanh Long បានតំណាងឲ្យរដ្ឋាភិបាលវៀតណាម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិអាមេរិកនិងខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម - សហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។

រដ្ឋមន្រ្តីស្តីទី Nguyen Thanh Long បានវាយតម្លៃខ្ពស់ថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសវៀតណាម ហើយវៀតណាមបានក្លាយទៅជាទីផ្សារនាំចូលដែលមានកំណើនរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់សហរដ្ឋអាមេរិកផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Daniel Kritenbrink បានអះអាងថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមកាន់តែអភិវឌ្ឍយ៉ាងខ្លាំងមាំមួន ឯករាជ្យ និងសម្បូររុងរឿង ព្រមទាំងគោរពរបបនយោបាយរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top