ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-សិង្ហបុរីឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត

នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Nguyen Quoc Dung និងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរី Chee Wee Kiong បានធ្វើជាសហប្រធានសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១៤ រវាងប្រទេសទាំងពីរតាមទម្រង់ផ្ទាល់មុខ។
 

ពិធីប្រគល់ជានិមិត្តរូបនូវសម្ភារៈបរិក្ខាពេទ្យសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រទេសសិង្ហបុរី ជួយឧបត្ថម្ភដល់ប្រទេសវៀតណាម (រូបភាព៖ ក្រសួងការបរទេស)
 
សម័យប្រជុំលើកទី ១៤ នៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-សិង្ហបុរី (រូបភាព៖ ក្រសួងការបរទេស)


នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីអភិវឌ្ឍន៍កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាង។ អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung បានអះអាងថា វៀតណាមនិងសិង្ហបុរីត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ បំពេញបន្ថែមគ្នាទៅវិញទៅមក ទាញយកសក្តានុពលដ៏ធំធេងរបស់ប្រទេសនិមួយៗដើម្បីរួមការស្តារនិងអភិវឌ្ឍន៍ ជាពិសេសផ្តោតការអភិវឌ្ឍលើមណ្ឌលបច្ចេកវិទ្យាខ្ពស់ ប្រកបដោយភាពច្នៃប្រឌិតនិងស្និទ្ធស្នាលជាមួយបរិស្ថាន។

អញ្ជើញជាការឆ្លើយតប លេខាធិការអចិន្ត្រៃយ៍ Chee Wee Kiong បានយល់ព្រមជាមួយរាល់សំណើរបស់វៀតណាម និងបានបញ្ជាក់ថា សិង្ហបុរីតែងតែគាំទ្រវៀតណាមអំពីវ៉ាក់សាំងតាមរយៈយន្តការ COVAX។ ទន្ទឹមជាមួយគ្នានោះ ស្នើឱ្យភាគីទាំងពីរឆាប់បញ្ចប់ការចរចាលើការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង (លិខិតឆ្លង ដែនសុខភាពអេឡិចត្រូនិច) កំណត់បទប្បញ្ញត្តិនៃការធ្វើដំណើរជាអាទិភាព ការតភ្ជាប់ជើងហោះហើរឡើងវិញ និងការសម្រួលការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានសន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធនិងសកម្ម គាំទ្រគ្នាទៅវិញទៅមកនៅអង្គការនិងវេទិកាថ្នាក់តំបន់និងអន្តរជាតិ ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនាំមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ ទាក់ទងនឹងបញ្ហាអន្តរជាតិនិងតំបន់ដែលមានការ យកចិត្តទុកដាក់គ្នាទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអនុវត្តន៍ការប្រគល់អំណោយជានិមិត្តរូបនៃការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្តមួយចំនួនពីរដ្ឋាភិបាលសិង្ហបុរីដែលជាជំនួយឧបត្ថម្ភដល់ប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top