ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-ចិនឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស្អាតស្អំ ប្រកបដោយចីរភាពនិងយូរអង្វែង

នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ៧ ដែលប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រី ការបរទេសចិន លោក Wang Yi។
  រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។ (រូបថត៖ TTXVN)  

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បាន បញ្ជាក់ថា បក្ស រដ្ឋវៀតណាមតែងតែ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ ចិន ព្រមទាំងមានបំណងចង់ ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស្អាតស្អំ ប្រកបដោយចីរភាព យូរអង្វែង ជាមួយនឹងទំនុកចិត្តនយោបាយកាន់តែខ្ពស់ កិច្ច សហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងជាក់ស្ដែងផងដែរ។

រដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi បានបញ្ជាក់ថា បក្ស និងរដ្ឋាភិបាលចិន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម; មានបំណងចង់រួមជាមួយ វៀតណាម បង្កើនទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បី ផលប្រយោជន៍ទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានសមហេតុផល នាំទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងស្អាតស្អំ ស្ថិរភាព នាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រទេសទាំងពីរនិងប្រជាជននៃ ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី Wang Yi បានបញ្ជាក់ផងដែរថា ចិនប្រកាន់ខ្ជាប់នូវគោលជំហរបើកចំហទីផ្សារដើម្បីនាំចូលទំនិញប្រកបដោយគុណភាពខ្ពស់ពីបណ្តា ប្រទេសក្នុងតំបន់ ជាពិសេសប្រទេសអាស៊ាននានា ព្រមទាំងកោតសរសើរចំពោះ តួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយមានបំណងចង់សម្រប សម្រួលជាមួយវៀតណាមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ធានាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។

អំពីបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យ ភាគីទាំង ពីរបន្តអនុវត្តន៍ឲ្យបានល្អនូវកិច្ចព្រមព្រៀង និងការយល់ដឹងរួមកម្រិតខ្ពស់ គោរពផល ប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់គ្នាទៅវិញទៅមក ដោយអនុលោមតាមច្បាប់ អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយខិតខំសម្រេចបានក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារជាក់ស្ដែង សុពលភាព ស្រប តាមច្បាប់អន្តរជាតិ; រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ជាការឆ្លើយ តប រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ចិនមានបំណងចង់ដោះស្រាយជម្លោះតាម រយៈការសន្ទនា និងការពិគ្រោះយោបល់; ត្រៀមខ្លួនជាស្រេចរួមជាមួយអាស៊ាន ដើម្បី អនុវត្ត DOC ឲ្យបានល្អ ឆាប់សម្រេចបាន COC ដើម្បីរក្សាសន្តិភាព ស្ថិរភាព និង សេរីភាពនាវាចរណ៍៕


top