ព័ត៌មាន

នាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជាកាន់តែជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអបអរសាទរចំពោះ សមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា រួមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Minh Vu។ (រូបថត៖ VOV Phnom Penh)

នាថ្ងៃទី១២ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជា មួយឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Minh Vu ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកបំពេញបេសកកម្មនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះការងារកែសម្រួល បង្រួមរចនាសម្ព័ន្ធស្ថាប័នបក្ស និងរដ្ឋរបស់វៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu នៅកម្ពុជា បន្ទាប់ពីអ្នកកាន់តំណែងមុនវិលត្រឡប់មកមាតុប្រទេសវិញ បានបង្ហាញពី ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមចំពោះទំនាក់ទំនងវៀតណាម-កម្ពុជា ព្រមទាំងបានសម្ដែងជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu នឹងមាន អាណត្តិបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអបអរសាទរចំពោះ សមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា រួមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន។ លោកឯកអគ្គរដ្ឋទូត បានអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តនាំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព៕

top