ព័ត៌មាន

នាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងឡើងកំពស់ថ្មី

នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់កូរ៉េខាងត្បូង លោក Park Jin។
  រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Bui Thanh Son។ (រូបថត៖ TTXVN)  

នៅក្នុងកិច្ចសន្ទនានោះ លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់ ពីការត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េខាងត្បូង ដើម្បី នាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើង កំពស់ថ្មី; ស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តរក្សា និងបង្កើនប្រាក់កម្ចីធំដោយមាន លក្ខខណ្ឌអនុគ្រោះសម្រាប់វៀតណាម; បង្កើនការយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រដល់ពលរដ្ឋវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង។ លោករដ្ឋមន្ត្រី Park Jin បានបញ្ជាក់ថា កូរ៉េខាងត្បូងបានចាត់ទុកវៀតណាមជាដៃគូ សំខាន់ជួរមុខក្នុងតំបន់; ស្នើឲ្យរដ្ឋាភិបាលវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគ្រាសកូរ៉េខាងត្បូង ជាពិសេសជួយគាំទ្រអង្គការហិរញ្ញវត្ថុ និងធនា គារកូរ៉េខាងត្បូង ដើម្បីពង្រីកការវិនិយោគនៅវៀតណាម។

រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; យក ចិត្តទុកដាក់ខ្ពស់ដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនានា; អនុវត្តន៍វិធានការប្រកបដោយ ប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លាន ដុល្លានៅឆ្នាំ ២០៣០។

ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ហើយគាំទ្រគ្នា ទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម ដូចជាអង្គ ការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-កូរ៉េខាងត្បូង មេគង្គ-កូរ៉េខាងត្បូង; រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍនៅតំបន់សមុទ្រខាងកើត បន្តគាំទ្រចំពោះការកសាងក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារជាក់ស្ដែង ប្រសិទ្ធភាព គោរពផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕


top