ព័ត៌មាន

នាំតំបន់សមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១បានបិទ​បញ្ចប់នាពេលថ្មីៗ​នេះនៅប្រទេស​ហ្វីលីពីន ​ដោយមាន​លទ្ធផល​សំខាន់​​ជាច្រើន។ លទ្ធផល​លេចធ្លោ​បំផុត នោះគឺការ​ដែលបណ្ដាថ្នាក់​ដឹកនាំនៃប្រ​ទេស​អាស៊ីអាគ្នេយ៍​ចំនួន​១០  និងចិនបានឯកភាពដំណើរ​ការចរចារ កសាងក្រមប្រតិបត្តិ​នៅសមុទ្រ​ខាងកើត(COC)។ នេះ​ជារបត់សំខាន់​បំផុតរបស់​បណ្ដាប្រទេសអាស៊ាននិងចិនក្នុងរ​យៈពេល​១៥ឆ្នាំកន្លង​ទៅ សំដៅ​ស្វែង​រក​ដំណោះ​ស្រាយ​សំរាប់​បញ្ហាសមុទ្រ​ខាង​កើត​។

 
 នាំតំបន់សមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍

សន្តិសុខ ​សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខា​ងកើតជានិច្ចកាល​ជាចំណុចសំខាន់ក្នុង​របៀបវារះនៃវេទិ​កាជាន់​ខ្ពស់​​តំបន់ ​ដែលក្នុង​នោះមានអាស៊ាន​ និងនេះ​ក៏ជាអាទិភាព​មួយក្នុង​គោលនយោបាយ​កិច្ចការ​បរទេស​របស់​អាស៊ាន​​ក្នុងរយៈ​ពេល៥០ឆ្នាំកសាងនិងអភិវឌ្ឍ​ន៍។ និងកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៣១ដែលទើបនឹង​បាន​ប្រព្រឹត្ត​ទៅនៅទី​ក្រុង Manila ប្រទេសហ្វីលីពីននាពេល​ថ្មីៗនេះក៏មិនស្ថិតនៅខា​ងក្រៅដែរ​។

​នៅទីនេះ ​ជាថ្មីម្តងទៀត បណ្ដាថ្នាក់​ដឹកនាំបណ្ដា​ប្រទេស​អាស៊ាន ​បាន​អះអាង​ជាថ្មីម្តង​ទៀត​ ការសន្យា​អំពីការ​រក្សា​និង​ជំរុញ​សន្តិភាព ​ស្ថិរភាព ​និង​សន្តិសុខ​ក្នុង​តំបន់ ​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី ​គោរព​ច្បាប់​អន្តរជាតិ​​​រួម​មាន​ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពី​ច្បាប់សមុទ្រឆ្នាំ១៩៨២​ អនុវត្ត​គ្រប់គ្រាន់​សេចក្ដី​ថ្លែង​ការណ៍​រួម DOC និងទទួលអោយបា​នក្រម COC ប្រកបដោយប្រសិទ្ធភាព​។​

 

តំបន់សមុទ្រយុទ្ធសាស្ត្រ

​ការពិតជាក់ស្ដែង សមុទ្រ​ខាងកើតតែងតែ ជាប្រធានបទនៃការពិភាក្សាក្នុង​វេទិកាតំបន់។ នៅក្នុង​កិច្ចប្រជុំជាន់​ខ្ពស់អាស៊ាន​លើកទី៣១ក៏ដូចគ្នា​ដែរស្ទើរតែ​គ្រប់ថ្នាក់​ដឹកនាំ​អាស៊ាន​ឬប្រទេស​ជាដៃគូ​សន្ទនា​អាស៊ាន​បាន​ថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំ​សុទ្ធតែស្តីពីបញ្ហាសមុទ្រខា​ងកើត​។ ជាពិសេស​គឺការរក្សា​សន្តិភាព​ស្ថិរភាព​និងសេរីភាព​នាវាចរ និងអាកាសចរណ៍នៅទី​នេះ។ អាចយល់បាន​ព្រោះតែភាព​តាន​តឹង​ អំពីសេចក្ដី​ប្រកាស​អធិបតេយ្យភាព​ដោយឯកតោ​ភាគី​និង​អយុត្តិធម៌​ក៏ដូចជា​ការរំលោភ​យ៉ាង​ធ្ងន់​ធ្ងរទៅលើ​បរិស្ថាន​នៅក្នុង​សមុទ្រខាង​កើតដែល​ជាកត្តាធ្វើអោយ​អស្ថិរភាព​សម្រាប់​តំបន់ធំមួយ​ មានសារៈ​សំខាន់​ណាស់​សម្រាប់​តំបន់និង​ពិភព​លោក។

​នៅក្នុងបរិបទនេះថ្នាក់ដឹកនាំនៃ​ប្រទេស​អាស៊ានទាំង១០ និងចិនតាម​រយៈសេចក្តី​ប្រកាសស្តីពី​កិច្ចការពារ​បរិស្ថាន​សមុទ្រ​និងឆ្នេរសមុទ្រនៅសមុទ្រខាងកើត​ឆ្នាំ ២០១៧-២០២៧ មានអត្ថន័​យពិសេស។ វាបង្កើត​មូលដ្ឋាន​ដើម្បីការពារ​ប្រព័ន្ធ​អេកូឡូស៊ី​និង​ជីវចម្រុះ​នៅក្នុង​សមុទ្រ​ខាង​កើត​ទោះបី​មាន​ជម្លោះនិ​ង​ភាព​តាន​តឹង​។

ក្រៅពីសេចក្តីប្រកាស​រួមស្តីពីកិច្ចការ​ពារបរិស្ថាន​នៅសមុទ្រ​ខាងកើត​បណ្ដា​សមាជិក​អាស៊ាននិង​ចិន​ក៏បាន​ព្រមព្រៀងគ្នា​ចាប់ផ្តើមការចរចាស្តីពីក្រមប្រតិបត្តិសម្រា​ប់ភាគី​នានា នៅក្នុងសមុទ្រខាងកើត (COC) ដែល​ជាឯកសារមួយដើម្បីបង្ការនិងកា​ត់បន្ថយការប៉ះទង្គិច ដោះស្រាយការមិនចុះសម្រុងគ្នា​និង​ជម្លោះ។ ដូច្នោះ​ហើយ​ការចរចាអំពី COC អាចចាប់​ផ្តើមនៅ​ឆ្នាំ ២០១៨។

 លើកកំពស់គោលការណ៍នៃការរួមរស់ដោយសន្តិភាព

យើងអាច​និយាយបានថាភាពជោគជ័យ​ដ៏សំខាន់បំផុត​របស់អាស៊ាន​ចាប់តាំងពី​ពេលចាប់​ផ្តើម​បង្កើត​មកជា​ការថែរក្សា​សន្តិភាព​និងស្ថិរភាព​នៅក្នុងតំបន់​តាម​រយៈការ​ជំរុញ​ទំនាក់​ទំនង​ដោយ​សន្តិវិធី​ក្នុងចំណោម​ប្រទេស​ជាសមាជិក ក៏ដូចជាការគោរពដៃគូនានាផងដែរ។

​ក្នុងឱកាសខួបលើកទី ៥0 នៃទិវាបង្កើតសមាគមអា​ស៊ាន (ខែសីហាឆ្នាំ២០១៧) អ​គ្គលេខាធិការអាស៊ានលោក​ Le Luong Minh បានចែករំលែក​ថា៖ ដើម្បី​រក្សាសន្តិភាព​ អាស៊ាន​ត្រូវផ្សព្វ​ផ្សាយ​យ៉ាងសកម្ម​នូវរចនា​សម្ព័ន្ធតំ​បន់ដែលផ្អែ​កលើច្បាប់។ ប្រជាជាតិទាំ​ងអស់មិនថាធំ​ឬតូចក្ដី​រួមគ្នានិង​គោរព​ឯករាជ្យ​ជាតិ​អធិបតេយ្យ​ភាព​និង​បូរណភាព​ដែនដីក្នុងក្របខ័ណ្ឌនៃច្បាប់អ​ន្តរជាតិ។

​អាស៊ាននិងចិនបានព្រមព្រៀងគ្នាបើកដំណើរ​ការចរចារ ដើម្បីបង្កើតក្រមប្រតិបត្តិនៅសមុទ្រ​ខាង​កើត (COC) នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាននេះជាថ្មីម្តងទៀ​ត បានបញ្ជាក់ពីការរួ​បរួមគ្នាក្នុង​អាស៊ាន កិច្ចខិត​ខំប្រឹង​ប្រែង​ដោយ​មិន​ចេះនឿយ​ហត់​របស់​ថ្នាក់​ដឹក​នាំ​អាស៊ាន​ទាំង​អស់ ដើម្បី​បង្កើន​សន្តិភាព​កសាង​ទំនុកទុក​ចិត្តនិងកិច្ច​សហប្រតិបត្តិការ​និង​នាំសមុទ្រខាង​កើតចូល​ក្នុង​សមុទ្រ​ប្រកប​ដោយ​សន្តិភាព​ស្ថិរភាព​និង​អភិវឌ្ឍន៍​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top