ព័ត៌មាន

នាំកសិកម្មវៀតណាមក្លាយទៅជាគំរូអភិវឌ្ឍន៍



នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីនេះ (រូបថត៖VOV)

អញ្ជើញថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតវិទ្យាស្ថានកសិកម្មវៀតណាម​ នាព្រឹកថ្ងៃ​ទី​១០​ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា រាល់ការសាកល្បងធំៗ នាបច្ចុប្បន្នចំពោះខឿនកសិកម្មវៀតណាមដូចជាបម្រែបម្រួលអាកាសធាតុ ការធ្លាក់ ​ចុះ​​ល្បឿនកំណើនតំលៃផលិតកម្មទាមទារឲ្យខឿនកសិកម្មត្រូវមានការផ្លាស់ប្ដូរថ្មី។ លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ត្រូវនាំខឿនកសិកម្មវៀតណាមក្លាយទៅជាគំរូអភិវឌ្ឍន៍។ 

“វិទ្យាស្ថានចាំបាច់ត្រូវផ្ដល់អាទិភាពយុទ្ធសាស្ត្រចំពោះហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធព្យាករណ៍អាកាសធាតុ​​ឆាប់ៗ  ការស្រាវជ្រាវកសិកម្មជាសារវ័ន្ត ការឃ្លាំមើលគ្រប់គ្រងជំងឺ សត្ថល្អិតចង្រៃជាដើម។ទន្ទឹមនឹងនោះ​ នាំចេញគំនិតជាក់ស្ដែងសំដៅជំរុញ ប្រសិទ្ធភាពគ្រប់គ្រងដីធ្លី ជួយបង្កើនប្រព័ន្ធផលិតកម្ម លើកកំពស់គុណភាព ផលិតផល កាត់បន្ថយចំណាយ បង្កលក្ខណៈដើម្បីប្រជាកសិករបង្កើនប្រាក់ចំណូល”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top