អស់រយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីមក វិស័យកសិកម្មនិងជនបទវៀតណាម បានទាក់ទាញអង្គភាពអាជីវកម្មជាង ៧៥ ម៉ឺនអង្គភាព។
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ បណ្តាអង្គភាពអាជីវកម្មបានប្រមូលផ្តុំ រួមជាមួយប្រជាកសិករ ដើម្បីក្លាយជាកម្លាំងស្នូលក្នុងខ្សែសង្វាកផលិតកម្ម ក៏ដូចជា ជាកម្លាំងស្នូល ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានចាត់ទុកថា ការដែលអង្គភាពអាជីវកម្មចូលរួមយ៉ាងខ្លាំងក្លាបានសរបញ្ជាក់ថា វិស័យកសិកម្មនៅមានសក្កានុពលនិងឧត្តមភាពធំធេងណាស់។ លោករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “សក្កានុពលនៅធំធេង ដោយសារស្បៀងអាហារពិភពលោកសរុបមានប្រមាណជាង ២ សែនកោដិដុល្លារ ដែលក្នុងនោះតម្លៃដែលទទួលបានពីការកែច្នៃពាណិជ្ជកម្មនៅតែមានចំនួនច្រើននៅឡើយ។ ការនាំចេញជាង ៤០ ពាន់លានដុល្លារបច្ចុប្បន្ន ភាគច្រើននាំចេញជាផលិតផលឆៅប៉ុណ្ណោះ។ ដូច្នេះប្រសិនបើធ្វើអោយបានល្អការកែច្នៃនិងការផលិតខ្សែសង្វាក់តម្លៃពោលគឺតម្លៃពីវិស័យកសិកម្មនៅតែមានច្រើន”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម