ព័ត៌មាន

នារីវៀតណាមជួយជ្រោមជ្រែងសប្តាហ៍អាវផាយ

អបអរសាទរទិវានារីអន្តរជាតិថ្ងៃទី ៨ មិនា និងឆ្លើយតបនឹងសប្តាហ៍អាវផាយ ដោយសម្ព័ន្ធសមាគមនារីវៀតណាមរៀបចំឡើង នារសៀលថ្ងៃទី ៥ មីនា សម្ព័ន្ធយុវជនស្រុក Gia Lam (ទីក្រុងហាណូយ) បានរៀបចំពិធីដើរដង្ហែក្បួនក្នុងសម្លៀកបំពាក់អាវផាយក្រោមប្រធានបទ “ពណ៌នានិទាឃរដូវចុះតាមដងផ្លូវ”។
សមាជិកសម្ព័ន្ធសមាគមនារី ខណ្ឌ Gia Lam បានចូលរួមការសម្តែងអាវផាយប្រពៃណី។ (រូបថត៖ Phuong Thoa/VOV

 បងប្អូននារីជាង ១.០០០ នាក់បានឆ្លើយតបជាមួយសកម្មភាពនេះ។ ចូលរួមក្នុងការសម្តែងសម្លៀកបំពាក់អាវផាយប្រពៃណី   អ្នកស្រី Vu Thi Thuy អ្នកស្រុក Gia Lam បានចែករំលែកថា៖ “ខ្ញុំចូលចិត្តពាក់អាវផាយក្នុងថ្ងៃបុណ្យ និងថ្ងៃសំខាន់ៗក្នុងឆ្នាំ ខ្ញុំតែងតែពាក់អាវផាយ។ រាល់ពេលស្លៀកពាក់អាវផាយ ខ្ញុំ ឃើញនារីវៀតណាមសុភាព ស្លូតបូតណាស់។ ពេលខ្ញុំចូលរួមជាមួយបងប្អូនស្រីក្នុងការរាំរបាំប្រជាប្រិយដើម្បីបង្ហាញពីអាវផាយដ៏ស្រស់ស្អាត ខ្ញុំមានអារម្មណ៍ថា មានកិត្តិយស ជក់ចិត្តនិងសប្បាយចិត្តខ្លាំងណាស់”។

សម្ព័ន្ធសមាគមនារី ទីក្រុង Da Nang សម្តែងរបាំប្រជាប្រិយ ក្នុងសម្លៀកបំពាក់អាវផាយប្រពៃណី (រូបថត៖ VOV)

នាយប់មិញផងដែរ នៅទីក្រុង Da Nang សម្ព័ន្ធសមាគមនារី Da Nang បានរៀបចំកម្មវិធី “អាវផាយ - អត្តសញ្ញាណវប្បធម៌វៀតណាម”។ កម្មវិធីបានបើកដោយការសម្តែងអាវផាយរបស់បវរកញ្ញាវៀតណាមឆ្នាំ ២០២២ Huynh Thi Thanh Thuy។ បន្ទាប់មកគឺកម្មវិធីសម្តែងសិល្បៈនិងការសម្តែងកីឡាដោយសមាជិកនារីចំនួន ៣០០ នាក់ក្នុងសំលៀកបំពាក់ប្រពៃណីរបស់នារីវៀតណាម។

នៅខេត្ត Hai Duong សម្ព័ន្ធសមាគមនារីខេត្ត Hai Duong រៀបចំកម្មវិធី “ស្ត្រី Hai Duong - ស្រស់ស្អាតក្នុងសម្លៀកបំពាក់អាវផាយ”។ ទស្សនិកជនបានទស្សនា ឈុតសុម្លៀកបំពាក់របស់អ្នករចនាជាច្រើននៅទីក្រុងហាណូយ និងទីក្រុង Hai Duong ដែល តាមរយៈការសម្តែងរបស់តារាបង្ហាញម៉ូតមិនជំនាញជាង ១០០នាក់៕


top