នារីប្រឹងប្រែងដើម្បីស្រទាប់យុវវ័យវៀតណាម

លោកស្រី Sharon Kane - នាយិកា​អង្គការ Plan International ប្រចាំនៅប្រទេសវៀតណាម (សកម្មភាព​ដំណើរការលើប្រព័ន្ធ “គាំពារកុមារ”) ជាអ្នកមានចិត្តមេត្តាធម៌ តែងប្រឹងប្រែងបង្កើតគម្រោងការជាក់ស្តែងឱ្យបានច្រើន សម្រាប់កុមារវៀតណាម ដើម្បីជួយកុមារទាំងឡាយបានម្ចាស់ការលើជីវភាពរបស់ខ្លួន មានទំនុកចិត្តក្លាយជាម្ចាស់ទៅអនាគតនៃប្រទេសជាតិ។ ដោយការលះបង់​លើ​សកម្មភាពរបស់ខ្លួន លោកស្រី Sharon Kane បានមជ្ឈិមក្រុមយុវជនកុម្មុយនិស្តហូជីមិញ ជូនគ្រឿង​ឥស្សរិយយលខ្ពង់ខ្ពស់ "ដើម្បីស្រទាប់យុវវ័យវៀតណាម"។

នៅឆ្នាំ២០១៦ លោកស្រី Sharon Kane ចាប់ផ្តើមធ្វើការនៅអង្គការ Plan International វៀតណាម ក្នុងតួនាទីជានាយិកា។ ភារកិច្ចដំបូងក្នុងចំណោមភារកិច្ចទាំងឡាយ គឺកសាងយុទ្ធសាស្រ្តជាតិ ជូនអង្គការ Plan វៀតណាម ដំណាក់កាល២០១៦ - ២០២១។ យុទ្ធសាស្រ្តបានកសាងក្រោមការដឹកនាំរបស់លោកស្រី ឆ្ពោះទៅរកការផ្តោតសំខាន់លើយុវជនវ័យជំទង់ ជាពិសេសបង្កលក្ខណៈសម្រាប់យុវជនចូលរួមស៊ីជម្រៅ និងដឹកនាំសកម្មភាពជីវិតរបស់ខ្លួន។ ព្រឹត្តិការណ៍លេចធ្លោ អាចរៀបរាប់ដល់ភាពជោគជ័យ នៃទម្រង់រូបភាពក្រុមប្រឹក្សកុមារ ឬទម្រង់រូបភាពគណៈកម្មការប្រឹក្សាយុវជន។

ឆ្លងកាត់ឧបសគ្គគឺភាសាវៀតណាម លោកស្រី Sharon Kane ឈានចូលជិតកុមារវៀតណាម តាមរយៈការជំនួបសំណេះសំណាលជាមួយនឹងប្អូនៗ ស្តីពីការរំពឹង ទិសដៅអនាគតរបស់ប្អូនៗគឺជាអ្វី។ នេះក៏ជារបៀបដើម្បីលោកស្រីអាចយល់បន្ថែមទៀត អំពីបញ្ហាដែលកុមារកំពុងជួបប្រទះសព្វថ្ងៃ គឺជាអ្វីខ្លះ ផ្តើមពីនោះជួយឱ្យគម្រោងការរបស់អង្គការ Plan សកម្មភាពមានប្រសិទ្ធភាពជាង។

លោកស្រី Sharon Kane ឱ្យដឹងថា៖ កុមារវៀតណាមមានទំនុកចិត្តខ្លាំង រសើបនិងសកម្មជាងកុមារនៅប្រទេសនានា ដែលជាទីកន្លែងលោកស្រីធ្លាប់បានធ្វើការនៅទីនោះ។ លោកស្រីសប្បាយចិត្តពេលឃើញប្អូនៗមានការកែប្រែ តាមរយៈគម្រោងដែលអង្គការ Plan បានរៀបចំអនុវត្ត។ អង្គការ Plan ជាទីកន្លែងសម្រាប់កុមារ មានឱកាសកែប្រែ លើកទឹកចិត្ត បង្កលក្ខណៈសម្រាប់យុវជនវ័យជំទង់ អភិវឌ្ឍន៍សមត្ថភាព ដើម្បីកុមារទាញយកកម្លាំងវ័យក្មេងពោរពេញដោយថាមពលរបស់ខ្លួន ដើម្បីកែប្រែ។



ដោយការលះបង់បំពេញសកម្មនៅវៀតណាម លោកស្រី Sharon Kane នាយកអង្គការ Plan ប្រចាំនៅប្រទេសវៀតណាម ទើបបានមជ្ឈិមក្រុមយុវជនកុម្មុយនិស្តហូជីមិញ ជូនគ្រឿងឥស្សរិយសខ្ពង់ខ្ពស់ “ដើម្បីស្រទាប់យុវវ័យវៀតណាម”។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម


ពិធីសម្ពោគម្រោងការ “ទំនុកចិត្តគឺខ្លួនឯង” គោលបំណងឧបត្ថម្ភផ្ទាល់សម្រាប់យុវជនវ័យជំទង់ចំនួន២៧.៨៨០នាក់ នៅសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាចំនួន៤០ នៅក្រុងហាណូយនិងខេត្តក្វាងប៊ិញ (Quang Binh)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

លោកស្រី Sharon Kane តំណាងឱ្យអង្គការ Plan ប្រចាំនៅប្រទេសវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងឧបត្ថម្ភសិស្សសាលាមួយ នៅភូមិភាគកណ្តាលវៀតណាម ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិព្យុះទឹកជំនន់។ រូបថត៖ អង្គការ Plan ផ្តល់ជូន


ស្និទ្ធស្នាល រួសរាយ និងតែងចែករំលែក ជារបៀបធ្វើការរបស់លោកស្រី Sharon Kane  នាយកអង្គការ Plan ប្រចាំនៅប្រទេសវៀតណាម ពេលធ្វើដំណើរទៅជួបជាមួយនឹងមាមីង ប្អូនៗក្រីក្រ នៅតំបន់ខ្ពស់។ រូបថត៖ អង្គការ Plan ផ្តល់ជូន

 

ប្រជាជនតំបន់ទឹកជំនន់រំភើប ពេលទទួលបានអំណោយរបស់លោកស្រី Sharon Kane នាយកអង្គការ Plan ។ រូបថត៖ អង្គការ Plan ផ្តល់ជូន

 

លោកស្រី Sharon Kane រួមនឹងអ្នកស្រុករៀបចំសម្អាត ក្រោយពេលព្យុះទឹកជំនន់បានស្រកចុះ។ រូបថត៖ អង្គការ Plan ផ្តល់ជូន
 

ឧបត្ថម្ភទឹកប្រាក់ ជូនអំណោយដល់មាមីងឃុំបាតឹង (Ba Tang) ស្រុកហឿងហ្វ័រ (Huong Hoa) ខេត្តក្វាងទ្រី (Quang Tri) ស្តារជីវភាពរស់នៅ ក្រោយពេលឥទ្ធិពលព្យុះទឹកជំនន់។ រូបថត៖ អង្គការ Plan ផ្តល់ជូន
 

លោកស្រី Sharon Kane សប្បាយចិត្ត ពេលបានជំនួបសំណេះសំណាល ជាមួយនឹងសិស្សតំបន់ខ្ពស់។ រូបថត៖ អង្គការ Plan ផ្តល់ជូន
 

លោកស្រី Sharon Kane  តែងស្និទ្ធស្នាល រួសរាយ ជាមួយនឹងកុមារីវៀតណាម ក្នុងគម្រោងការជាច្រើនស្តីពីសិទ្ធិកុមារ។ រូបថត៖ អង្គការ Plan ផ្តល់ជូន

 

រឿងដែលលោកស្រី Sharon Kane មានចំណាប់អារម្មណ៍បំផុត គឺការកែប្រែអស្ចារ្យនៃយុវជនវ័យជំទង់ម្នាក់ ឈ្មោះហូវ (Huu) ជាជនជាតិវឹនកេវ (Van Kieu) នៅខេត្តក្វាងទ្រី (Quang tri)។ នៅឆ្នាំ២០១៨ លើកដំបូងមកជាមួយអង្គការ Plan ប្អូនហូវ (Huu) បាក់ទំនុកចិត្ត ពិបាកក្នុងការសន្ទនា។ ក្រោយ៣ឆ្នាំសន្ទនា លោកស្រី Sharon Kane ឃើញថាប្អូនហូវ (Huu) មានការផ្លាស់ប្តូរជាក់ស្តែង ប្អូនក្លាយជាយុវជនមួយរូប នៅគណៈកម្មការទីប្រឹក្សាយុវជនរបស់អង្គការ Plan មានទំនុកចិត្តនិងការយល់ដឹងច្បាស់លាស់។ ប្អូនៗនៅភូមិដែលប្អូនហូវ (Huu) រស់នៅ បានចាត់ទុកប្អូនហូវ (Huu) ជាគំរូមួយ ដើម្បីប្អូនៗរៀនសូត្រតាម និងកែប្រែខ្លួន។ យុវជនដូចប្អូនហូវ (Huu) តំណាងឱ្យកុមារវៀតណាមរាប់ពាន់នាក់ បានអង្គការ Plan បង្កលក្ខណៈអភិវឌ្ឍន៍ខ្លួនឯង។ ការកែប្រែសកម្មរបស់ប្អូនៗ ជាក្តីសប្បាយរបស់លោកស្រី Sharon Kane ក៏ដូចជាភាពជោគជ័យ ដែលអង្គការ Plan ធ្វើបាននៅប្រទេសវៀតណាម។ លោកស្រី Sharon Kane ឱ្យដឹងថា៖ នៅឆ្នាំ២០១៧ អង្គការ Plan International វៀតណាមបានកែលម្អជីវភាពរស់នៅ របស់កុមារជាង៣៥០.០០០នាក់ ក្នុងនោះកុមារដែលបានគាំពារចំនួន៣២.១៨៥នាក់ នៅឃុំចំនួន១៣១ តាមខេត្តចំនួន១០។ ដល់ឆ្នាំ២០២១ អង្គការ Plan ដាក់គោលដៅកែលម្អជីវភាពរស់នៅ របស់កុមារីចំនួន២លាននាក់ ដែលមកពីសហគមន៍ជនជាតិនៅវៀតណាមចំនួន១.៨៧៥នាក់ ដើម្បីឱ្យប្អូនៗអាចសិក្សារៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍។
 

លោកស្រី Sharon Kane - នាយិកាអង្គការ Plan International វៀតណាម អញ្ជើញមកពី Melbourne, Australia កម្រិតវិជ្ជាអនុបណ្ឌិតខាងវិស័យសុខភាពសហគមន៍ លោកស្រី Sharon Kane មានបទពិសោធធ្វើការច្រើនឆ្នាំ ខាងវិស័យអភិវឌ្ឍន៍និងមនុស្សធម៌។ ក្នុងនោះលោកស្រីបានធ្វើការអំឡុងពេល៨ឆ្នាំ នៅ Afghanistan និង Pakistan តាមរយៈកម្មវិធីស្តីពីសុខភាពជាតិបំប៉ន គាំពារម្តាយនិងកុមារ។ នៅឆ្នាំ២០០៩ - ២០១២ លោកស្រី Sharon Kane ធ្វើការនៅអង្គការកាកបាទក្រហមអន្តរជាតិ ក្នុងតួនាទីជាប្រធានក្រុមវាយតម្លៃសង្រ្គោះ ក្រោយគ្រោះមហន្តរាយរលកយក្សសូណាមីឆ្នាំ២០០៥ នៅប្រទេសថៃ។ លោកស្រីក៏ជាសមាជិកក្រុមសង្រ្គោះបន្ទាន់នៅ Haiti, Libya និង Pakistan។ លោកស្រីធ្លាប់ជានាយិកាគុណភាពកម្មវិធី នៅអង្គការ World Vision ប្រទេសឡាវ។

សំណេះសំណាលនឹងលោកស្រី Sharon Kane នៅពិធីសម្ពោធគម្រោង “ទំនុកចិត្តគឺខ្លួនឯង” ខ្ញុំដូចជាបានចែករំលែកក្តីសប្បាយ ជាមួយរឿងរ៉ាវដែលលោកស្រីបានបរិយាយ អំពីកុមារវៀតណាមសព្វថ្ងៃ ក៏ដូចជាភារកិច្ចរបស់អង្គការ Plan នៅវៀតណាម គឺគាំពារកុមារ យុវជនវ័យជំទង់ ពិសេសគឺយុវតីវ័យជំទង់ បានចម្រើនទាំងសុខភាពនិងទាំងស្មារតី ជួយកុមារអាចម្ចាស់ការសម្រេចអនាគតដោយខ្លួនឯង។ “ទំនុកចិត្តគឺខ្លួនឯង” ដឹកនាំអនុវត្តដោយអង្គការ Plan រួមនឹងសមាគមសម្ពន្ធនារីវៀតណាម បង្កលក្ខណៈអតិបរិមាដើម្បីយុវតីវ័យជំទង់ដែលរស់នៅតំបន់ទីក្រុង និងសហគមន៍ជនជាតិភាគតិច ដែលនៅតំបន់ជនបទដាច់ស្រយា មានទំនុកចិត្តឆ្លងកាត់រដូវស្រ្តីដោយសុវត្ថិភាព ងាយស្រួល ទន្ទឹមនោះម្ចាស់ការសម្រេចចិត្តពាក់ព័ន្ធដល់សុខភាពបន្តពូជ។ ថ្លែងសុន្ទរកថានៅពិធីសម្ពោធ លោកស្រី Sharon Kane រៀបរាប់ “ទំនុកចិត្តគឺខ្លួនឯងសង្ឃឹមទទួលបានការឧបត្ថម្ភផ្លាល់ ដល់យុវជនវ័យជំទង់ចំនួន២៧.៨៨០នាក់នៅតាមសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា នៅក្រុងហាណូយនិងខេត្តក្វាងប៊ិញ (Quang Binh)។ មហិច្ចតារបស់អង្គការ Plan គឺរួមដំណើរជាមួយនឹងប្អូនៗ ធានាឱ្យកុមារីចំនួន២លាន់នាក់នៅប្រទេសវៀតណាម ដល់ឆ្នាំ២០២២ បានសិក្សារៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍន៍”។

ចែករំលែកនៅពិធីសម្ពោធ ប្អូនៗ ង្វៀន (Nguyen) សិស្សថ្នាក់ទី១១ នៅក្រុងហាណូយឱ្យដឹងថា៖ “ខ្លួនប្អូនសព្វថ្ងៃ កំពុងចូលរួមសកម្មភាព គម្រោងការសង្គមស្តីពីការអប់រំយេនឌ័រ ដោយសារប្អូនឃើញគម្រោងការនេះល្អជាក់ស្តែង។ ប្អូនសង្ឃឹមថាគម្រោងការនេះ អាចជួយឧបត្ថម្ភកុមារីដូចជាប្អូននៅអនាគត”។

អំឡុង៥ឆ្នាំ ធ្វើការនៅប្រទេសវៀតណាម លោកស្រី Sharon Kane បានប្រឹងប្រែងសកម្មភាព ដើម្បីការអភិវឌ្ឍគ្រប់វិស័យ នៃយុវជនជំទង់វៀតណាម លោកស្រីបានចូលរួមការកែច្នៃទម្រង់រូបភាព ក្រុមប្រឹក្សាកុមារ ពង្រាយកម្មវិធីស្តីពីសុខភាពសម្រាប់យុវជនវ័យជំទង់ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ការពារសុវត្ថិភាពកុមារី។ល។ សកម្មភាពនេះ របស់លោកស្រី និង អង្គការ Plan បាននាំមកការកែប្រែសកម្ម សម្រាប់យុវជនវ័យជំទង់រាប់លាននាក់ ជាពិសេសយុវជនវ័យជំទង់ ដែលមានស្ថានភាពជួបទុក្ខលំបាកនៅវៀតណាម។ ក្តីសប្បាយធំបំផុតរបស់លោកស្រី គឺមើលឃើញការកែប្រែខ្លួននៃយុវជនវ័យជំទង់ នោះក៏ជាលទ្ធផលធំបំផុត ដែលគម្រោង Plan ធ្វើបាននៅប្រទេសវៀតណាម៕

 

អត្ថបទ៖ ប៊ីចវឹន រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម និងឯកសារអង្គការ Plan ផ្តល់ជូន
ប្រែសម្រួល៖ រីកើង​



top